ភ្នំពេញ៖ ក្រុមហ៊ុនអាហារបំប៉នយូនីស៊ីធី ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានបើកសម្ពោធការិយាល័យថ្មីរបស់ខ្លួន ដែលពីមុនមានទីតាំងនៅ សណ្ឋាគារហ៊ីម៉ាវ៉ារី ហើយបានផ្លាស់ប្តូរមកផ្សារទំនើប View Park ដ៏ធំទូលាយ មានទីតាំងចំកណ្តាលទីក្រុងក្នុងទឹកដីបឹងកក់ ដែលមានអាសយដ្ឋានស្ថិតនៅ #586 ជាន់ទី២ (3HIJK) ផ្លូវស៊ីធីសេនធ័រ (១៦៩) កែងផ្លូវសេនត្រលផាក (៥៦៦) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទិដ្ឋភាពកាត់ខ្សែបូរបស់ក្រុមហ៊ុនយូនីស៊ីធី ក្នុងការសម្ពោធការិយាល័យថ្មីនៅផ្សារទំនើប View Park
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមក ក្រុមហ៊ុនយូនីស៊ីធី បានបើកមជ្ឈមណ្ឌលផ្តល់សេវាចែកចាយរបស់ខ្លួនក្នុងទីក្រុងភ្នំពេញចំនួន២កន្លែងរួចមកហើយ ដែលមួយមានទីតាំងនៅកោះពេជ្រ (អគារ អេលេហ្សេ) និង នៅអគារ អ៊ែដវូដ។ ក្នុងគោលបំណងបន្តបង្កើននូវសេវាកម្មឲ្យកាន់តែធំទូលាយ ប្រកបដោយផាសុកភាព និងងាយស្រួលជាងមុន ក្រុមហ៊ុនបានជ្រើសយកទីតាំងថ្មីនេះដែលកំពុងជាទីចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងគឺ អគារ View Park ក្នុងទឹកដីបឹងកក់នេះតែម្តង។

ទិដ្ឋភាពបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park

យ៉ាងណាមិញគេមើលឃើញកន្លងមក ក្រុមហ៊ុននេះបាននាំយកផលិតផលជាច្រើនមកលក់នៅទីផ្សារកម្ពុជា តាមរយៈការលក់ផលិតផលទៅកាន់តំណាងចែកចាយរបស់ខ្លួន ដែលផ្តល់ទាំងសុខភាព និងឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលសុទ្ធសឹងជាផលិតផលមកពីសហរដ្ឋអាមេរិក ក្នុងការធ្វើយ៉ាងណាជួយដល់សុខុមាលភាពរបស់មនុស្សជាចំបង។

ថ្លែងក្នុងឱកាសនេះផងដែរ លោក Christopher Kim ដែលជានាយកជាន់ខ្ពស់នៃក្រុមហ៊ុនយូនីស៊ីធីអន្តរជាតិបានមានប្រសាសន៍ចូលរួមតាមប្រព័ន្ធអនឡាញយ៉ាងដូច្នេះថា៖

ប្រសាសន៍របស់លោក Christopher Kim  
ទិដ្ឋភាពបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយូនីស៊ីធីកម្ពុជា គឺជាក្រុមហ៊ុនអាហារបំប៉នលំដាប់អន្តរជាតិមួយដែលមានទីតាំងនៅរដ្ឋ Utah សហរដ្ឋអាមេរិក ដែលបានបើកដំណើរការអស់រយៈពេលជាង១០០ឆ្នាំមកហើយ និងមានវត្តមានជាង ៥០ប្រទេស ក្នុងនោះដែរក្រុមហ៊ុនបានឈានជើងចូលមកក្នុងទីផ្សារកម្ពុជាប្រមាណជាជិត១០ឆ្នាំ ដោយបាននាំយកផលិតផលមកលក់លើទីផ្សារប្រមាណជិត ៤០មុខ ក្នុងការជួយទ្រទ្រង់ដល់សុខុមាលភាពប្រជាជន ក៏ដូចជាផ្តល់នូវឱកាសអាជីវកម្មឲ្យស្របទៅតាមពាក្យស្លោករបស់ខ្លួនគឺ ការធ្វើឲ្យជីវិតកាន់តែប្រសើរ

ទិដ្ឋភាពសូត្រមន្តពេលព្រឹកនៃការបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park
ទិដ្ឋភាពសូត្រមន្តពេលព្រឹកនៃការបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park
ទិដ្ឋភាពសូត្រមន្តពេលព្រឹកនៃការបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park
ទិដ្ឋភាពបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park
ទិដ្ឋភាពបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park
ការបើកសម្ពោធការិយាល័យថ្មីរបស់ក្រុមហ៊ុន យូនីស៊ីធី ក្នុងផ្សារទំនើប View Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]