កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីដ៏ល្បី TWICE ត្រូវមហាជន កោតសរសើរ អស់ពីចិត្ត ថែមទាំង ពេញចិត្តនឹងក្បាច់រាំក្នុងបទចម្រៀងរបស់ពួកគេ បែបគួរឲ្យស្រលាញ់ និងមានស៊ីសង្វាក់គ្នាខ្លាំង ទោះបីពួកគេមានសមាជិកច្រើនក៏ដោយ។
ជាក់ស្តែងនៅក្នុងវីដេអូរបស់ Studio K ត្រូវបានទម្លាយ នៃច្បាប់ការហាត់សមរបស់ក្រុមចម្រៀងនារីមួយនេះ ដែលបានធ្វើឲ្យមហាជន ជាពិសេសនោះ ហ្វេនៗ របស់ពួកគេ មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការសកម្មភាពនៃការផាកវិន័យ នៃពេលសមាជិកហាត់រាំខុស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូមួយនេះ ជាអកុសលសម្រាប់សមាជិក Sana នាងបានធ្វើកាយវិការខុស ហើយត្រូវចាប់បាន គេកាតក្រហម ដោយសមាជិក ដទៃបានប្រាប់នាងថានាងត្រូវបង់ការផាកពិន័យដ៏ថ្លៃបំផុតចំនួន ៤៤០ ដុល្លារ ដល់សមាជិកម្នាក់ៗ។
យ៉ាងណាមិញ នេះនៅចំនួនតិចនៅឡើយ នៅក្នុងបទសម្ភាសន៍Nayeon បានពន្យល់ថា ទោះបីជាកំហុសតូចមានតម្លៃ ៤៤០ ដុល្លារ ក៏ដោយ ប៉ុន្តែបើសិន សមាជិកណា បង្កើតកំហុសធំ ការផាកវិន័យ ដល់ទៅ ១,០១៤ ដុល្លារឯណោះ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]