កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៦ ខែវិច្ឆិកា សារព័ត៌មាន News បានរាយការណ៍ថា ដំណឹងរីករាយមួយ ដែលភរិយារបស់ សមាជិកក្រុម EXO លោក Chen កំពុងតែមានស្វាគមនិ៍ មានផ្ទៃពោះកូនទីពីររបស់ពួកគេ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយ។

ជាក់ស្តែង តារាចម្រៀងប្រុសរូបនេះ បានប្រកាសរៀបការជាមួយមិត្តស្រី ដែលមិនមែនជាតារាល្បី ជាមនុស្សស្រីសាមញ្ញ កាលពីខែមករាឆ្នាំមុន ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំដដែល លោកបានស្វាគមនិ៍ កូនស្រីដំបូងរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ Chen បានចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកាលពីថ្ងៃទី 26 ខែតុលាឆ្នាំមុន ហើយកំពុងបំពេញកាតព្វកិច្ចយោធារបស់គាត់។

តារាប្រុសរូបនេះ បានបង្ហាញខ្លួនជាសមាជិកក្រុម EXO ក្នុងឆ្នាំ ២០១២ បានចេញបទចម្រៀងល្បីៗដូចជា «Growl» «Addiction» «Call Me Baby» «Monster» «KoKoBob» និង «Love Shot» ហើយបានបង្កើតកំណត់ត្រាផ្សេងៗ ក្នុងអាជីពជា Idol របស់លោក៕

ប្រភព៖ n.news.naver

សូមទស្សនារូបភាពខាងក្រោម៖

EXO
Chen
Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]