ភ្នំពេញ៖ បើតាមប្រភពមួយបានចេញផ្សាយ មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា នឹងមិនតម្រូវឱ្យបង់ប្រាក់សម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ផ្តល់ជូនអ្នកដំណើរដែលមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាតទៅនោះទេ។
តួយ៉ាង គោលការណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេត្រូវបានលុបចោលសម្រាប់ អ្នកធ្វើដំណើរ ដែលទទួលចាក់វ៉ាក់សាំង បានពេញលេញ នេះបានតាមគេហទំព័រ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏បានមានប្រសាសនិ៍ដូច្នេះផងដែរថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ថា មិនចាំបាច់បង់ប្រាក់សម្រាប់ការធ្វើតេស្តរហ័សនោះទេ ដែលផ្តល់ឱ្យអ្នកដំណើរ មកដល់ទាំងអស់តាមរយៈច្រកចូលទ្វាអន្តរជាតិទាំងអស់នោះទេ។
យ៉ាងណាមិញ ចាប់ពីថ្ងៃនេះតទៅ កម្ពុជាកំពុងបោះជំហានទៅមុខមួយទៀត ដើម្បីស្វាគមន៍អ្នកវិនិយោគ អ្នកការទូត និងភ្ញៀវទេសចរណ៍ សម្រាប់អ្នកដំណើរដែលបានទទួល ចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដោយមិនតម្រូវ ដាក់ឱ្យនៅដាច់ពីគេនោះទេ។ ទៀតសោត នេះជាលទ្ធផលគួរជាទីមោទនៈ នៃការខិតខំប្រឹងប្រែងរបស់ប្រមុខរដ្ឋដូច្នេះដែរ៕
ប្រភព៖ .phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]