ចិន៖ ថ្វីតែមានសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាពនៅក្នុងការងារសិល្បៈក្ដី ប៉ុន្តែ ទន្ទឹមនឹងការសរសើរ តារាសម្ដែងស្រី Ju Jingyi នៅតែទទួលរងនូវការរិះគន់ ពីមនុស្សជាច្រើន ក៏ដូចជាមានការសង្ស័យចំពោះការកែសម្ផស្ស ជាពិសេស ការតុបតែងខ្លួនរបស់នាងតែម្ដង។ 

យ៉ាងណាមិញ ថ្មីៗនេះ បណ្ដាទស្សនិកជនទាំងឡាយ ដែលបានទស្សនារឿងភាគថ្មីរបស់ Ju Jingyi ពិតជាបានមើលឃើញថា នាងបានបង្ហាញខ្លួន ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត ទាំងមុខមាត់ និងឈុតសម្លៀកបំពាក់។ តែនៅក្នុងនោះ ពួកគេក៏បានរកឃើញថា នៅក្នុងឈុតមួយ Ju Jingyi បានបង្ហាញពីចំណុចខ្សោយនៃសម្រស់ និងមើលឃើញពីស្បែកក្បាលពណ៌ស នៅពីក្រោយត្រចៀករបស់នាង ដែលភ្លាមៗនោះ ស្រាប់តែមានមតិភាគច្រើន បាននិយាយថា តារាស្រីរូបនេះ មានសក់ស្តើង ហើយក៏ត្រូវប្រើសក់ពាក់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមក​មើលរូបភាពចាស់ៗរបស់ Ju Jingyi កាលពីមុន នៅពេលដែល នាងមិនសូវល្បី តារាស្រីរូបនេះ ក៏បានបង្ហាញពីសក់ស្តើងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះ នៅពេលបង្ហាញខ្លួនជាសាធារណៈ ឬថតស្ពតពាណិជ្ជកម្ម សក់របស់នាង ស្រាប់តែក្រាស់ជាងមុន ទៀតផង៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ju Jingyi
Ju Jingyi
Ju Jingyi
Ju Jingyi កាលពីមុន
Ju Jingyi បច្ចុប្បន្ននេះ
Ju Jingyi បង្ហាញសក់ស្ដើង នៅក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]