រាជធានីភ្នំពេញ៖ ទីបំផុត ឃាតករ​មុខ​ស្រស់​ញញឹម​ដែល​បាន​រំលោភ រួច​សម្លាប់​ក្មួយ​ថ្លៃ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​រស់ សា​ម៉ឺឌី  ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី១៦​ វិច្ឆិកាឆ្នាំ​២០២១ ដោយផ្ដន្ទ​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទឃាតក​មាន​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ រំលោភ​សេ​ពស​ន្ថវៈ។

សូមរំលឹកផងដែរថា នគរបាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​ឃាតក​ម្នាក់ ដែល​សម្លាប់​ក្មេង​ប្រុស ជា ប៊ុនហេង អាយុ​១០​ឆ្នាំ បាន​ហើយ។ នេះ​បើ​យោងតាម លោក​វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អំពើ​ឃាតកម្ម​គិតទុក​ជាមុន នេះ កើតឡើង​នៅក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង៣០​នាទី។​ ជនសង្ស័យ​ឈ្មោះ​អុន ភា​ម៉ុ​ន អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់ នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។

មូលហេតុ​នៃ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន នេះ ត្រូវ​បាន សមត្ថកិច្ច បានឱ្យដឹងថា ព្រោះតែឃាតករ​ខឹង​ជនរងគ្រោះ ដែល​ជា​ក្មួយព្រហើនវាយ​ក្បាល ខ្លួន​ដែល​ជា​ពូ ។

មុន​ពេល​កើតហេតុ​ ជនសង្ស័យ និង កុមារា​រងគ្រោះ បានជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល​ទៅ​ញាំ​ប្រហិត ពេល​ជិះ​តាម​ផ្លូវ​កុមារា​រងគ្រោះ​យកដៃ​វាយ ក្បាល​ជនសង្ស័យ​លេង រួច​ជនសង្ស័យ​ប្រាប់​ថា ​កុំ​វាយ ព្រោះ​តំណម រួច​ក៏​ជិះ​ទៅ​មុខ​ទៀត កុមារា​រងគ្រោះ​វាយ​ក្បាល​ជនសង្ស័យ​លេង​ម្តង​ទៀត ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ក៏​រៀប​គម្រោង យក​កុមារា​រងគ្រោះ​សម្លាប់ចោល ក៏​កុហក​កុមារា​រងគ្រោះ​ថា ចុះ ទៅ​ដក​ក្រអៅឈូក​ហូប រួច​ជិះ​ចូល​ក្នុង​ដី​ឡូ​តិ៍ ចំណុច​កើតហេតុ ជនសង្ស័យ​យកដៃ​វាយ​កុមារា​រងគ្រោះ​មួយ​ដៃ​ចំ​ថ្គាម​ខាងស្តាំ និង​វាយ​ចំ​មុខ​មួយ​ដៃ​ទៀត​ដួល​ផ្កាប់​លើ​ដី​មាន​ទឹក​តិចៗ​បណ្តាល​ឲ្យ​ស្លាប់ រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​ត្រលប់​ទៅផ្ទះ​វិញ​។​

​រហូតដល់​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២១ ម៉ោង​១១និង៣០​នាទី ប្រជាពលរដ្ឋ​ឃើញ​សព​កុមារា​រងគ្រោះ​នៅ​ចំណុច​កើត ហេតុ​ខាងលើ ក៏​រាយការណ៍​ប្រាប់ សមត្ថកិច្ច​បន្ទាប់មក​ការិយាល័យ​បច្ចេកទេស​-​វិទ្យាសាស្ត្រ​, អង្គការ CPU និង​ឧកញ៉ា​បណ្ឌិត នង សុ​វណ្ណា​រ័ត្ន គ្រូពេទ្យ កោសល្យ​វិ​ច័យ​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ស្នាម​រហែក​សន្ទះ​អញ្ចាញ ធ្មេញ​ខាងមុខ និង​បាក់ធ្មេញ​ខាងក្រោម​ទាំងសងខាង បញ្ជាក់​ថា កុមារា​រងគ្រោះ​ស្លាប់​ដោយសារ​ប៉ះទង្គិច​ផ្ទៃមុខ ធ្ងន់ធ្ងរ​។

លុះដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ តែម្ដង៕

ជនសង្ស័ន និងសមត្ថកិច្ច
ឪពុកជនរងគ្រោះ
រូបភាព ជនសង្ស័យ និងកុមារារងគ្រោះ

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]