ហុងកុង៖ បន្ទាប់ពីលែងលះអតីតភរិយា និងបានវិលមកជួបជុំគ្នាជាមួយគូស្នេហ៍ ដែលជាតារាស្រី Faye Wong មក តារាប្រុស លោក Nicholas Tse តែងតែប្រឈមមុខនឹងពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបានរៀបការម្តងទៀត ព្រមទាំងរៀបចំបង្កើតកូន ទៀតផង។ ប៉ុន្តែ ក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ តារាសម្ដែងរូបនេះ បានធ្វើការតវ៉ាទៅកាន់ អ្នកសារព័ត៌មានថា លោកមិនមានគម្រោងរៀបការ និងមានកូនជាមួយ Faye Wong នោះទេ។
តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងការរឿងមួយផ្សេងទៀត ស្រាប់តែ ទំព័រដ៏ល្បី Sohu មានអត្ថបទមួយដ៏រំជើបរំជួលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមជាមួយនឹងការលើកឡើងថា លោក Nicholas Tse បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីឲ្យគូស្នេហ៍របស់ខ្លួនមានផ្ទៃពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈប្រភពដដែលនេះ បានបន្ថែមទៀតថា ដោយសារតែរូបនាងកាន់តែចាស់ទៅហើយ ដូច្នេះការមានផ្ទៃពោះ ត្រូវចំណាយលុយច្រើន មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ ហើយព្រោះតែហេតុផលមួយនេះហើយ ទើប Nicholas Tse សុខចិត្តចំណាយ ៨០ លានយ័ន (ជាង ១២ លានដុល្លារ) ដើម្បីឲ្យគូស្នេហ៍ អាចមានផ្ទៃពោះ បានយ៉ាងរលូន។
ដោយឡែក គេមិនទាន់ដឹងច្បាស់ ថាតើប្រភពពីភាគីខាង Sohu ត្រូវ ឬខុសនោះទេ ប៉ុន្តែរឿងនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ហើយមនុស្សមួយចំនួន បានសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់ តារាស្រី Faye Wong ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]