ថៃ៖ ក្រោយពី មានព័ត៌មាន បង្ហើបពីស្ថានភាពនៅលីវ សាជាថ្មីរបស់ តារាស្រី Min Pechya កាលពីពាក់កណ្ដាលឆ្នាំ ២០២១ នៅទីបំផុត តារាស្រីរូបនេះ បានចេញមក លាតត្រដាងយ៉ាងច្បាស់លាស់ ពីស្ថានភាពទំនាក់ទំនងស្នេហាជាមួយ គូស្នេហ៍ ដែលបុរសហាយសូរលំដាប់ខ្ពស់ លោក Oat Pithak ឲ្យហ្វេនៗអស់ចម្ងល់។
ប៉ុន្តែ វាហាក់ជារឿងដ៏គួរឲ្យសោកស្ដាយមួយ ចំពោះការទទួលស្គាល់ដោយស្មោះត្រង់ ដោយនាងបានបង្ហាញពីមូលហេតុ ស្នេហា បានដើរដល់ទីបញ្ចប់ ហើយហេតុផលនៅក្នុងរឿងរ៉ាវរបស់នាងមួយនេះ គឺដោយសារតែនាង និងភាគីម្ខាងទៀត មានចំណុចជាច្រើនដែលមិនដូចគ្នា បើទោះបីជា នាងបានព្យាយាមសម្រួលវា កាលពីមុនហើយក៏ដោយ ក៏វាមិនបាន ជួយអ្វីឲ្យប្រសើរឡើង នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រី Min Phichaya ក៏បានបង្ហើបថា ស្ថានភាពផ្លូវចិត្តរបស់នាង នៅពេលនេះ គឺបានធូរស្រាលហើយ ហើយនាងក៏ចង់ចំណាយពេលជាមួយមិត្តភក្តិឲ្យបានច្រើន នៅជាមួយគ្រួសាររបស់ឱ្យបានពេញលេញជាមុនសិន។ ជាពិសេស ចំពោះឱកាសដែលអាចត្រឡប់ទៅរកសភាពដើមវិញ នាងក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា នឹងមិនអាចទៅរួចនោះទេ ព្រោះដូចអ្វីដែលបាននិយាយកាលពីមុនថា នាង និង អតីតគូស្នេហ៍ ពិតជាព្យាយាមអស់ពីសមត្ថភាព ទៅហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]