កូរ៉េខាងត្បូង៖ យោងតាមវេបសាយក្នុងស្រុក ទស្សនិកជន​គិត​ថា​ពីរ​ភាគ​ដំបូង​នៃ​រឿង «Now, We Are Breaking Up» ពិត​ជា​គួរ​ឱ្យធុញ គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ដែលបានពួក​គេ​ខក​ចិត្ត​នឹង​ការ​វិល​វិញ​របស់ Song Hye Kyo ដោយរំពឹងខ្ពស់ពេក ក្រោយពីបាត់​មុខ​អស់​មួយ​រយៈធំរបស់តារស្រីរូបនេះ។

យ៉ាងណាមិញ ការវាយតម្លៃ ធ្លាក់ចុះនេះ ព្រោះតែ គេបានគិតថាសាច់រឿងគ្មានអ្វីគួរឲ្យចាប់អារម្មណ៍សូម្បីតែបន្តិច ដែលវា ផ្ទុយស្រឡះ ពីអ្វីដែលតារាស្រីរូបនេះ បានចែករំលែក ទៅកាន់អ្នកគាំទ្រ ពីភាពទាក់ទាញនៃសាច់រឿងមួយនេះ។ ទោះជាយ៉ាងណា ក្រោយពីចាក់ផ្សាយ បានពីរភាគរួចមក អ្នកទស្សនា បែរជាមិនសូវពេញចិត្តទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Sports Donga ភាគទី ២ នៃរឿងដែលបានចាក់ផ្សាយនៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា ទទួលបានអត្រាអ្នកទស្សនា ៨% ទូទាំងប្រទេស និង ៩% នៅតំបន់ទីក្រុង។ ខ្សែភាពយន្តនេះជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធីដែលចាក់ផ្សាយក្នុងពេលតែមួយ។

នេះ​ជា​សមិទ្ធផល​វិជ្ជមាន​មួយជាមួយនឹងចំនួននអ្នកទស្សនានៃភាគដំបូង ប៉ុន្តែ​វា​មិន​ទាន់​បាន​សម្រេច​តាម​ការ​រំពឹង​ទុក​របស់​ទស្សនិកជន​ ចំពោះ​តារា​កំពូល​ដូចជា Song Hye Kyo ឡើយទេ ជាពិសេស ខ្សែភាពយន្តនេះបានជួបប្រទះការវាយតម្លៃចម្រុះជាច្រើន បន្ថែមពីនេះ គេនៅតែសង្ឃឹមថា​ ភាគបន្ទាប់នឹងមានអ្វីមានភាពទាក់ទាញជាងនេះ ព្រោះតែវាទើបបានចេញផ្សាយ បានតែ ២ភាគប៉ុណ្ណោះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

SongHye Kyo 
តួប្រុស និង SongHye Kyo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]