ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាចូលឆ្នាំសាកលខាងមុខនេះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រៀបចំកម្មវិធីលើកទឹកចិត្តដល់រអតិថិជនទាំងអស់ ដែលមានតម្រូវការប្រើប្រាស់សេវាផ្ទេរប្រាក់ ក្នុងស្រុក នឹងមានឱកាសឈ្នះលុយភ្លាមៗរហូតដល់ ៤លានរៀល នៅពេលប្រតិបត្តិការវេរលុយនៅតាមភ្នាក់ងារ អេ អឹម ខេ ណាមួយ ចាប់ពីថ្ងៃនេះរហូតដល់ចុងឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីមានឱកាសឈ្នះលុយរហូត៤លានរៀលភ្លាមៗ អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាវេរលុយគ្រាន់តែអនុវត្តដូចខាងក្រោម៖
• ទៅកាន់ទីតំាងភ្នាក់ងារដែលនៅជិតបំផុតដើម្បីវេរលុយ
• សូមពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃបន្ទាប់ពីទទួលបានបង្កាន់ដៃផ្ទេរប្រាក់
• ប្រសិនបើឃើញសារអបអរសាទរ
និង QRកូត នៅលើបង្កាន់ដៃអំពីការឈ្នះសាច់ប្រាក់
អតិថិជនអាចស្នើដកប្រាក់រង្វាន់ពីភ្នាក់ងារភ្លាមៗបាន
• ភ្នាក់ងារនឹងធ្វើការស្កេន
QRកូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់ប្រាក់រង្វាន់ជូនដល់អតិថិជន
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានលើកឡើងថា៖
តាមរយៈភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតបំផុត អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា សេវាវេរលុយ ដកលុយ បង់វិក្កយត្រផ្សេងៗដូចជា បង់ទឹកភ្លើង សំរាម ទិញកាតទូរស័ព្ទ សេវាបង់ប្រាក់កម្ចី បើកប្រាក់បៀវត្សន៍ ដកលុយចេញពីគណនី ABA ដោយគ្រាន់តែស្កេនតាម KHQRកូត ដាក់លុយចូលគណនីធនាគារក្នុងស្រុក២៥ស្ថាប័ន ដែលជាសមាជិកបាគងដាក់លុយចូលវ៉ាឡេតបាគង និងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដែលកំពុងផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញដល់អ្នកប្រើប្រាស់ផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]