បរទេស៖ អ្នកណាមិនស្គាល់ អ្នកមានត្រកូលអភិជនមានទ្រព្យសម្បត្តិចាយមិនអស់ Kim Kardashian មានកេរ្តិ៍ល្បីល្បាញជាងគេក្នុងចំណោមបងប្អូនត្រកូល Kardashian។ មិនថានាងធ្វើអ្វីនោះទេ តែងតែត្រូវគេចាប់អារម្មណ៍ជាពិសេសអ្នកលេងបណ្ដាញសង្គម។    

ជាមួយនឹង ទ្រព្យសម្បតិ្តបបូរហូរហៀរ Kim Kardashian ក៏រស់នៅក្នុងជីវិតហាយសូរសម្ភារៈនិយមគរគំនរដូចភ្នំ មិនថាមាសពេជ្រលុយឡាន និងគ្រឿងលំអខ្លួនផ្សេងៗ ជាពិសេសគឺកាបូបយូរដៃតែម្ដង ដែលគេឧស្សាហ៍ឃើញ តារាស្រីរូបនេះផ្លាស់ប្តូរគ្រប់ម៉ូដគ្រប់ម៉ាក។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចថ្មីៗនៅលើគណនី Instagram ផ្ទាល់របស់សេដ្ឋីនីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកធ្វើឲ្យអ្នកគាំទ្រជ្រួលច្រើម ជាមួយនឹងសម្ភារនិយមដូចជាការបូប គ្រប់ម៉ាកគ្រប់ប្រេនដាក់តម្រៀបគរលើគ្នាដូចភ្នំនៅពីមុខឡានទំនើប សុទ្ធសឹងតែមានតម្លៃថ្លៃមិនធម្មតា ដែលទាំងនេះគឺសុទ្ធតែជាបំណងប្រាថ្នាដែលគ្រប់គ្នាចង់បានដូចតារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]