ថៃ៖ គឺជាដំណឹងដ៏រំភើប របស់តារាស្រី Air Phantila បន្ទាប់ពីត្រូវគូស្នេហ៍ លោក Ice Ratchasit សុំរៀបការយ៉ាងរ៉ូមែនទិក កាលពីថ្មីៗកន្លងទៅ។ ជាពិសេស កាន់តែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍នឹងតារាស្រីរូបនេះ បន្ទាប់ពីបានជ្រាបថា កាលពីមុន គឺមានមនុស្សច្រើននាក់ ដែលតាមចែចង់នាង ទៀតផង។
ក្នុងនោះដែរ តារាស្រី Air Phantila បានបង្ហើបរឿងរ៉ាវមួយនេះ ព្រមជាមួយនឹងបទពិសោធន៍កន្លងមក ដែលធ្លាប់បានទាក់ទងមនុស្សជាច្រើន រហូតដល់បានជួបប្រទះនឹងស្ថានភាពដ៏លំបាក ដែលមិនអាចជ្រើសរើសបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានទទួលស្គាល់ថា គូស្នេហ៍របស់នាងបច្ចុប្បន្ននេះ ធ្លាប់ជាប់ក្នុងជម្រើសកាលពីមុន ហើយពេលនោះ ថែមទាំងមានមនុស្សបែបចាស់ទុំ ម្នាក់ និងមនុស្សវ័យក្មេងម្នាក់ ទៀតផង។ តែនាងមិនបានគិតថា ខ្លួនឯងមានចិត្តច្រើននោះទេ គ្រាន់តែមានអារម្មណ៍ថា ត្រូវធ្វើការសម្រេចចិត្តឲ្យបានល្អ ព្រោះយើងមានអាយុច្រើនដែរហើយ។
សម្រាប់បុគ្គលដែលក្មេងជាង តារាស្រីរូបនេះ នោះ បានសុំជាមនុស្សក្នុងជម្រើសរបស់នាង ដើម្បីពិចារណា ខណៈដែលមួយផ្នែកទៀត ដែលមានវ័យចាស់ទុំជាង គ្មានមិត្តភ័ក្ដិណាម្នាក់យល់ព្រមជាមួយនោះទេ ប៉ុន្តែបុរសម្នាក់នេះធ្លាប់សាកសួរនាង និងចង់ជួលនាងឲ្យនៅផ្ទះ ដើម្បីសម្រាកពីការងារ រហូតដល់ ២ លានបាត ក្នុងមួយខែ ថែមទៀត។
តែទោះជាយ៉ាងណា ពេលនេះ តារាស្រី Air Phantila បានរកឃើញអ្នកដែលត្រូវចិត្ត និងអាចផ្ដល់សុភមង្គលដល់នាង ព្រមទាំងជារឿងដ៏ល្អមួយ ដែលហ្វេនៗជាច្រើនកំពុងទន្ទឹងរង់ចាំ ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]