តារាកម្សាន្ត៖ ចាប់អាជីព ប្រឡូកការងារជាអ្នកអត្ថាធិប្បាយកីឡាបាលទាត់ដ៏ល្បី ពូចក់ ឬអេដមីនជីងចក់ បានមានឈ្មោះបោះសម្លេង និងទទួលបានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រខ្លួន ដោយសារតែទេពកោសល្យ និងតិចនិកក្នុងការអត្ថាធិប្បាយប្រកបដោយភាពបុិនប្រសប់ ដែលធ្វើឲ្យអ្នកទស្សនា និងអ្នកនិយមតាមដានកីឡាបាល់ទាត់ចង់គ្រប់គ្នាផ្ទុះការសរសើរ និងចង់មើលនៅពេលលោកអត្ថាធិប្បាយម្តងៗ។

យ៉ាងណាមិញ ងាកមកមើលសម្រស់របស់អេដមីនជីងចក់ឯណេះវិញ ក្រោយទទួលបានភាពល្បីល្បាញគេឃើញថាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់រូបនេះ មានរូបសម្រស់ហាក់ផ្លាស់ប្តូរទាំងស្រុង ដែលមកទល់នឹងឥលូវនេះរូបលោកមានសម្រស់ស្រស់សង្ហា ទឺកមុខស្រស់ថ្លា សាច់ឈាមស្រស់បស់ ខុសប្លែកពីមុនពេលទទួលបានគាំទ្រទាំងស្រុង រហូតមានអ្នកគាំទ្រខ្លះលាន់មាត់ថា ពូចក់អភិជនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា អេដមីនជីងចក់ គឺជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់មួយរូបដ៏មានភាពល្បីល្បាញ ដែលជារឿយៗមហាជន និងអ្នកនិយមទស្សនាការប្រកួតបាល់ទាត់ តែងឃើញលោកធ្វើការអត្ថាធិប្បាយក្នុងការប្រកួតក្របខណ្ឌ Premier League ដែលជាការប្រកួតបាល់ទាត់របស់អង់គ្លេសជាដើម៕

ចង់ឃើញថាតើពូចក់ ផ្លាស់ប្តូរសម្រស់យ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

អេដមីនជីងចក់ ពេលបច្ចុប្បន្ន
អេដមីនជីងចក់ ពេលបច្ចុប្បន្ន
អេដមីនជីងចក់ ពេលមុនទទួលបានភាពល្បីល្បាញ
អេដមីនជីងចក់ ពេលមុនទទួលបានភាពល្បីល្បាញ
អេដមីនជីងចក់ ពេលមុនទទួលបានភាពល្បីល្បាញ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]