ភ្នំពេញ៖ នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន បានអះអាងថា អត្រាចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជននៅប្រទេសកម្ពុជា បានឈានមុខគេនៅលើពិភពលោក ខណៈយុទ្ធនាការចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាលកម្ពុជានេះ ពុំបានគិតថ្លៃ ហើយក៏ជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវបំផុត សម្រាប់ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋខ្លួន។
ដោយឡែក នៅក្នុងឱកាសផ្តល់ និងទទួលជំនួយវ៉ាក់សាំងពីមិត្តចិនចំនួនពីរលានដូសបន្ថែមទៀតដល់កម្ពុជា និងពិធីអបអសាទរការផ្តល់វ៉ាក់សាំងដោយជោគជ័យរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វ៉ាង វិនធៀន បានលើកឡើងថា រដ្ឋាភិបាលចិន ពិតជាមានការកោតសរសើរចំពោះយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាជនរបស់ខ្លួន ដោយរហូតមកដល់ពេលនេះ បានចំនួនជិត៨៨ភាគរយហើយចំពោះប្រជាជនសរុប ១៦លាននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះភាពដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីតែម្តង ដែលបានប្រើយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងលឿនបំផុតក្នុងការបង្ការ និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ដោយគិតបាន ខ្ពស់បំផុតចំពោះ សុខុមាលភាព និងអាយុជីវិតរបស់ប្រជាជនខ្លួននោះ។
យ៉ាងណាមិញ លោកទូតក៏បានបានញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ចិនបានផ្តល់នូវវ៉ាក់សាំងឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជិត៤០លានដូសហើយ ដែលនាំឱ្យកម្ពុជា មានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ ចាប់តាំងពីអាយុ៥ឆ្នាំឡើង ទៅបានប្រមាណ១៤លាននាក់ហើយ ធៀបនឹងចំនួន១៦លាននាក់៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]