ថៃ៖ បន្ទាប់ពីបានលែងលះអតីតភរិយា កាលពីដើមឆ្នាំនេះ តារាប្រុស លោក Kelly Tanapat ក៏បាន វិលត្រលប់មកនៅលីវម្តងទៀត រួមទាំងបង្ហាញខ្លួនយ៉ាងស្រស់សង្ហា ឲ្យហ្វេនៗគ្រប់គ្នា កាន់តែចាប់អារម្មណ៍ និងចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ថាតើនឹងទៅជាយ៉ាងណាបន្តទៀត។ 

ដោយឡែក កាលពីពេលថ្មីៗនេះ តារាប្រុស លោក Kelly ក៏បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីលោក បានរៀបចំធ្វើពិធីខួបកំណើតចូលវ័យ ៥១ឆ្នាំ រួម​ជាមួយនឹង​មិត្តភ័ក្តិ​ជិត​ស្និទ្ធ ​ដែល​បានមកចូលរួមអបអរ​យ៉ាង​រីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងនោះ តារាប្រុស លោក Kelly ថែមទាំងបានធ្វើឲ្យមហាជនជាច្រើន កើតការសង្ស័យថានេះ គឺជាស្នេហាថ្មីដែរឬយ៉ាងណា នៅពេលដែលបានឃើញ រូបភាពជាច្រើនសន្លឹក ដែលមានវត្តមាននារីដ៏ស្រស់ស្អាតម្នាក់ ឈរនៅក្បែរតារាប្រុសរូបនេះ ជាពិសេស ក៏មានការបង្ហោះសារនៅលើបណ្ដាញសង្គម អរគុណចំពោះនាង ដែលបានធ្វើនំដ៏ឆ្ងាញ់ សម្រាប់ថ្ងៃកំណើតរបស់លោក ទៀតផង។ 

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យមួយ របស់អ្នកគាំទ្រតែប៉ុណ្ណោះ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបថា ស្ថានភាពរបស់អ្នកទាំងពីរទៅជាបែបណា មានតែត្រូវ​រង់ចាំ​ឲ្យម្ចាស់ខ្លួន ចេញមកបកស្រាយដោយខ្លួនឯង ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly
Kelly
Kelly
នារីដែលសង្ស័យជាស្នេហាថ្មី របស់ Kelly
នារីដែលសង្ស័យជាស្នេហាថ្មី របស់ Kelly
Kelly និង នារីដែលសង្ស័យជាស្នេហាថ្មី
Kelly និង នារីដែលសង្ស័យជាស្នេហាថ្មី
Kelly និង នារីដែលសង្ស័យជាស្នេហាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]