ចិន៖ នៅល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ នៃពិធីប្រគល់ពានរង្វាន់ GQ Men Of The Year ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅលើកោះ Sanya ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង មិនថាមហាជនក្នុងស្រុក ក៏ក្រៅស្រុក នៃវត្តមានតារាប្រុស ស្រីចិន សុទ្ធសឹងតែមានឈ្មោះបោះសម្លេង បានចូលរួម។
នេះជាលើកទីមួយដែល GQ ប្រារព្ធធ្វើនៅឆ្នេរសមុទ្រ មិនត្រឹមតែប៉ុណ្ណោះ តារាល្បីៗរបស់ឧស្សាហកម្មកម្សាន្តចិនដូចជា Angela Baby Dilraba Zhou Dongyu Yang Yang Gong Jun Deng lun និង Jackson ជាដើម បានធ្វើឱ្យមនុស្សកាន់តែចាប់អារម្មណ៍ថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ស្ទូឌីយ៉ូរបស់សិល្បករនីមួយៗ បានបញ្ចេញរូបថត នៃការបង្ហាញខ្លួនព្រឹត្តិការណ៍របស់តារា ដោយម្នាក់ៗ មានស្ទាយ៍ គ្រងឈុតលើរ៉ូប ក៏ដូចជាសម្លៀកបំពាក់ សុទ្ធសឹងតែបានធ្វើឲ្យមហាជនឈ្លក់វង្វេង នឹងសម្រស់ ក៏ដូចជាស្រស់សង្ហា នៃការភាពស្រស់ស្អាតនៃតារាទាំងនោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ពួកគេបាន លេងស្ទីលផ្តិតយករូបភាព នៅមាត់សមុទ្រ កាន់តែធ្វើឲ្យរូបសន្លឹក មួយប៉ុស្តិ៍ ទៅមួយប៉ុស្តិ៍ មានភាពទាក់ទាញ ដែលបានធ្វើឲ្យ តារាប្រុសស្រីទាំងនេះ កាន់តែមានភាពលេចធ្លោទ្វេដង ព្រោះតែខុសសព្វរាល់ដង ដែលថតនៅស្ទូឌីយ៉ូ តែលើនេះបានប្តូរបរិយាកាស ទៅជាថតខាងក្រៅ នៃទេសភាពមាត់សមុទ្រទៅវិញ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]