តៃវ៉ាន់៖ ថ្មីៗនេះ តារាស្រី Ruby Lin បានចែករំលែករូបភាព នៅលើទំព័ររបស់របស់ខ្លួន ខណៈពេលនៅផ្ទះរបស់នាង ហើយតាមរយៈរូបភាពមួយនោះ តារាស្រីរូបនេះ ធ្វើឲ្យមហាជនជាច្រើន នឹងស្មានមិនដល់ដោយបានបង្ហាញស្នាដៃ ក្នុងការធ្វើនំសម្រាប់គ្រួសារ ជាពិសេស នាងថែមទាំងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត បើទោះបីជា ស្លៀកពាក់សាមញ្ញៗនៅផ្ទះក៏ដោយ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រៅ​ពី មានការ​បញ្ចេញ​មតិ​សរសើរ​ជាច្រើន ទៅលើជំនាញ​ធ្វើ​ម្ហូប​របស់ តារាស្រី Ruby Lin ហើយ ហ្វេនៗទាំងនោះ ថែមទាំងចូលមកសរសើរ​ ពីសម្រស់​ក្មេង​ជាង​វ័យ របស់នាង នៅពេល​ដែលបង្ហាញពីមុខមាត់ទទេស្អាត គ្មានការតុបតែងអ្វីទាំងអស់ ជាមួយនឹងសាច់មុខភ្លឺថ្លា ម៉ត់រលោង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ក៏បានសម្ដែងនូវការត្រេកអរ នៅពេលដែលឃើញ តារាស្រីរូបនេះ នៅតែស្ថិតក្នុងស្ថានភាពល្អ នៅក្នុងការរស់នៅជីវិតឯកជន និងចំណាយពេលជាច្រើន ដើម្បីមើលថែក្រុមគ្រួសារយ៉ាងល្អ បើទោះបីជានាង ធ្លាប់ត្រូវបាន សង្ស័យថាមានជាប់ពាក់ព័ន្ធ នៅក្នុងរឿងអាស្រូវរបស់ តារាស្រី Zhao Wei កាលពីពេលកន្លងទៅដោយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin បង្ហាញមុខមាត់ទទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]