កម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តដែលធ្លាប់តាមដានកម្មវិធីប្រឡងចម្រៀងកុមារនានា ពិសេសកម្មវិធី «The Voice Kids Cambodia» ប្រាកដជានៅចាំបាន តារាចម្រៀងវ័យក្មេងទាំងពីរនាក់ខាងក្រោមនេះ។ ដោយសារតែកាលអំឡុងពេលប្រឡងនៅក្នុងកម្មវិធី ពួកគេពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាមួយសមត្ថភាពរបស់ពួកគេច្រើនខ្លាំងមែនទែន។
ដោយក្នុងនោះ តារាវ័យក្មេងទាំងនេះ សុទ្ធតែអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ពិសេសនោះសមត្ថភាពរបស់ពួកគេអាចនិយាយបានថា ខុសប្លែកពីតារាឯទៀតតែម្ដង។ ព្រោះពួកគេជាក្មេងប្រុសពិតមែន ប៉ុន្តែអាចច្រៀងទៅជាសម្លេងមនុស្សស្រី បទស្រី បានពីរោះលន្លង់លន្លោចដូចមនុស្សស្រីពិតៗ អ្នកណាៗស្ដាប់ហើយក៏សរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈ ទេពកោសល្យទាំងនេះហើយ ទើបមកទល់ពេលបច្ចុប្បន្ន តារាចម្រៀងប្រុសទាំងពីរនេះ នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្រ ឲ្យនៅតែស្រលាញ់ចូលចិត្តពួកគេកាន់តែច្រើនផងដែរ៕
១.ធួន ដាណុច
ក្មេងប្រុសរូបនេះ សព្វថ្ងៃជាតារាចម្រៀងប្រចាំផលិតកម្មថោន។ ហើយកន្លងមក គេក៏ធ្លាប់ចូលរួមប្រកួតកម្មវិធីជាច្រើនដូចជា «ពេញចិត្តឬអត់» «The Voice Kids Cambodia» «`X Factor Cambodia» ជាដើម។ ហើយក្នុងការប្រកួតនោះ រូបគេបានបញ្ចេញសមត្ថភាពច្រៀងចម្រៀងសម្លេងស្រីបានយ៉ាងល្អ។
២.រ៉េត រ៉ែន
តារាប្រុសរូបនេះ ក៏ធ្លាប់ប្រឡងកម្មវិធី «The Voice Kids Cambodia» និងបានធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេសទទួលស្គាល់អំពីសមត្ថភាពដ៏ល្អរបស់គេ ដែលអាចច្រៀងសម្លេងស្រីបានពីរោះខ្លាំង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]