បរទេស៖ មនុស្សជិត ៣០០ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ ១៩ បន្ទាប់ពីបានទៅ តវ៉ាធ្វើបាតុកម្ម នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow ក្នុងខែនេះ នេះបើយោងតាមDailymail។
ជាក់ស្តែង ការវាយតម្លៃដំបូងបានរកឃើញថា ការធ្វើតេស្តវិជ្ជមានកូវីដ ១៩ បានរកឃើញចំនួន ២៩១ ករណី ត្រូវបានគេឲ្យដឹងថា មានទាក់ទងទៅនឹងបាតុកម្ម ដែលជាកន្លែងក្រុមពួកបាតុករ បានប្រមូលផ្តុំគ្នា ចូលរួមតវ៉ា ទៅនឹង អង្គការសហប្រជាជាតិនៅទីក្រុងដ៏ធំ ក្នុងប្រទេសស្កុតឡេន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងណាក៏ដោយ ថ្លែងនៅឯ Holyrood កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យថ្នាក់ដឹងនាំ បាននិយាយថា វាមិនអាចបញ្ជាក់បានថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយនៃការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីដែលទាក់ទងនឹងការឆ្លងរីករាលពីក្រុមបាតុករនៅឡើយទេ។
យ៉ាងណាមិញ ក្រោយពីបានរកឃើញបែបនេះ អ្នកដឹងនាំ ក៏បានចាត់វិធានការតឹងរ៉ឹងត្រូវបានដាក់ចេញ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ ដោយបានកំណត់ មិនត្រឹមតែអ្នកចូលរួម សូម្បីតែអ្នកប៉ះទាំងប្រយោល ត្រូវបានឃុំខ្លួនដាច់ដោយឡែក ថែមទាំង រកភស្តុតាង នៃអវិជ្ជមាន កូវីដ១៩៕
ប្រភព៖ dailymail.
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]