រាជធានីភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រាកដជាស្គាល់ហើយ កញ្ញា កែវ មូនីតា ដែលជាតារាបង្ហាញម៉ូត និងជាតារាពន្លកថ្មី ដែលនាពេលបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ ក៏ដូចជា គាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

ស្គាល់យ៉ាងច្បាស់តាមរយៈទេពកោសល្យជាតួសម្តែងស្រី ក្នុងរឿងបុរាណខ្មែរ ទេពធីតាថ្កុលមាសរូបនេះ ទទួលបានប្រជាប្រិយភាព ខាងតួអង្គកាចឆ្នាស់ឆោមផ្កាធំ នាពេលនេះ​ នាងក៏កំពុងចាប់យកទីផ្សារសិល្បៈមិនណយឡើយ ដោយគេសង្កេតឃើញវត្តមានរបស់នាង ជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្ត ទន្ទឹមនឹងនោះ ក៏បានទាញបានការគាំទ្រ និងចំណាប់អាម្មណ៍ពីមហាជន មិនស្ទើរឡើយ ព្រោះតែដុងសមត្ថភាពសិល្បៈពីកំណើត បានទាំងព្រមជាមួយសម្រស់ស្រស់ស្អាត ជាមួយការលេងខ្លួនស្ទីលប្លែកៗថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ មហាជន ផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយឃើញតារាស្រីស្រស់ស្អាតរូបនេះ ស្ងាត់ៗ បង្ហាញមុខគូស្នេហ៍យ៉ាងស្រស់សង្ហា នៅក្នុងពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១​ កន្លងមកនេះ។

ទន្ទឹមនោះដែរ ក្រោយបានដឹង និងឃើញបែបនេះ ក៏មានមហាជន ក៏ដូចជា អ្នកគាំទ្រតារាស្រី​រូបនេះ បានសម្តែងការអបអរសាទរ និងជូនពររូបនាង និងមនុស្សពិសេស គ្រប់ៗគ្នា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]