ឃើញថាក្នុងថ្ងៃនេះជាពិធីបុណ្យអុំបណ្តែតប្រទីប និងសំពះព្រះខែ មនុស្សម្នាជាច្រើនបាននាំគ្នាសម្រុកទៅដើរលេងកម្សាន្តទៅទីជិតជីឆ្ងាយ តាមចិត្តប្រាថ្នា ដោយតាមផ្លូវគឺមានការកកស្ទះយ៉ាងខ្លាំង ជាពិសេសគឺនៅតាមផ្លូវជាតិតែម្តង។

ជាការពិតណាស់ ទោះបីមានមនុស្សជាច្រើនបានជ្រើសរើសដើរកម្សាន្តផ្លូវឆ្ងាយក៏ពិតមែន ក៏នៅមានមនុស្សមួយផ្សេងទៀតសម្ងំនៅផ្ទះ ឬក៏ត្រូវចាំផ្ទះជំនួសអ្នកដែលដើរលេងផងដែរ ដែល៣ថ្ងៃនៃថ្ងៃឈប់សម្រាកនេះ គឺប្រាកដជាជួបប្រទះនឹងការអផ្សុកខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយយល់ពីបញ្ហានេះ ថ្ងៃនេះខ្មែរឡូត សូមលើកយកដំណោះស្រាយទាំង៧ ងាយៗ សម្រាប់អ្នកមិនបានចេញក្រៅដើរលេងនឹងគេ ហើយត្រូវនៅផ្ទះ ដើម្បីកុំឱ្យមានការធុញទ្រាន់ និងអផ្សុកក្នុងចិត្ត។

១. ធ្វើអ្វីដែលអ្នកតែងតែធ្វើនៅពេលអ្នកនៅក្មេង 

សាកល្បងអ្វីដែលអ្នកចូលចិត្តធ្វើបំផុត នៅពេលអ្នកមានវ័យក្មេងហើយអាចលេងតែម្នាក់ឯងបាន
ឧទាហរណ៍៖ លេងហ្គេមឬ ជិះកង់លេងជាដើម។

រូបតំណាង

២. អានសៀវភៅ 

ការអានសៀវភៅគឺជាវីធីដ៏ល្អមួយសម្រាប់ដែលអ្នកមិនដឹងធ្វើអ្វីក្នុងឈប់សម្រាក ដោយសារតែការអានសៀវភៅត្រូវចំណាយពេលយូរក្នុងការអាន រួមទាំងទាមទារសមាធិ និងផ្ចង់អារម្មណ៍ ទើបអាចយល់ពីអត្ថន័យក្នុងសៀវភៅបាន ជាងនេះទៅទៀតនៅពេលដែល អ្នកអានជក់ចិត្តគឺប្រាកដជាអានមិនឈប់នោះឡើយ។

រូបតំណាង

៣. ចាប់ផ្តើមធ្វើអ្វីដែលអ្នកធ្លាប់ស្រមៃថាចង់ធ្វើ

ក្រៅពីការងារ និងការរៀនសូត្រដែលអ្នកបានអនុវត្តជារៀងរាល់ថ្ងៃ ជឿជាក់ថានៅមានអ្វីផ្សេងទៀតដែលអ្នកធ្លាប់គិតចង់ធ្វើនៅពេលណាមួយ ប៉ុន្តែមិនទាន់បានធ្វើ អាចដោយសារការរវល់ឬ ក៏មានបញ្ហាផ្សេងៗទៀត ដែលរាំងស្ទះអ្នកមិនអាចធ្វើបាន ដូច្នេះជួនជាដល់ថ្ងៃឈប់សម្រាកអញ្ចឹង គួរតែកុំខ្ជះខ្ជាយពេលវេលាអីចាប់ផ្តើមពីពេលនេះតទៅ។

រូបតំណាង

៤. ចេញក្រៅដើរផ្សារ

ពេលខ្លះបើអ្នកអង្គុយតែសង្ងំក្នុងផ្ទះពេក ក៏អាចស្ត្រេសបានដែរ ដូច្នេះប្រសិនបើមានអារម្មណ៍ធុញទ្រាន់ខ្លាំងអាចចេញក្រៅទិញអីវ៉ាន់ជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងឧបភោគផ្សេងៗបាន។

រូបតំណាង

៥. សម្អាតក្នុងបរិវេនក្រៅផ្ទះ និងក្នុងផ្ទះ

ការសម្អាតទាំងក្នុងនិង ក្រៅផ្ទះត្រូវចំណាយពេលយូរណាស់ អាចមួយកំណាត់ថ្ងៃឬ ពេញមួយថ្ងៃក៏ថាបាន ប្រសិនជាអ្នកធ្វើកិច្ចការទាំងនេះដល់ចប់ ធានាថានឹងលេងអផ្សុកតែម្តង ហើយថែមទាំងអាចធ្វើឱ្យផ្ទះស្អាតជាងមុនទៀតផង។

រូបតំណាង

៦. ដាំផ្កា ឬកូនឈើតូចៗ ក្នុងបរិវេនផ្ទះ

មិនខុសពីការសម្អាតផ្ទះនោះទេ ការដាំរុក្ខជាតិនៅជុំវិញផ្ទះគឺមានលក្ខណៈស្រដៀងគ្នា ដោយត្រូវប្រើប្រាស់ពេលយូរ និងការតាំងចិត្តខ្ពស់ ប៉ុន្តែនៅពេលធ្វើវារួចអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងគ្មានពាក្យថាធុញទ្រាន់ទៀតនោះទេ។

រូបតំណាង

៧. ហៅមិត្តភក្តិមកលេងផ្ទះ

ប្រសិនជាមិត្តរបស់អ្នកមិនដើរលេងទៅណា ក្នុងពេលថ្ងៃបុណ្យឈប់សម្រាក អ្នកអាចអញ្ជើញពួកគេមកកាន់ផ្ទះអ្នក ដោយធ្វើអាហារញុំអាហារជុំគ្នា ឬការងារអ្វីផ្សេងបាន ដែលនេះអាចធ្វើឱ្យ​បរិយាកាសសប្បាយ និងមិនស្ងាត់ផងដែរ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]