បរទេស៖ ក្រោយពីការប្រគុំតន្ត្រី បានធ្វើឱ្យមនុស្ស ១០ នាក់ស្លាប់ មនុស្សប្រហែលជាង ៣០០ នាក់បានរងរបួស តារារ៉េបដ៏ល្បី Travis Scott និង Drake និងអ្នករៀបចំកម្មវិធី ត្រូវបានក្រុមគ្រួសារជនរងគ្រោះ ប្តឹងជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា Bloomberg បានរាយការណ៍ថាតារាចម្រៀងរ៉េប ២ដួងរូបនេះ និងភ្នាក់ងារទ្រនំរបស់ពួកគេ Live Nation Entertainment Inc., Apple Inc. កំពុងប្រឈមនឹងបណ្តឹងជាបន្តបន្ទាប់ដែលទាមទារសំណងរហូតទៅដល់ ២ ពាន់លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងបណ្ដឹងដែលបានដាក់នៅតុលាការក្រុង Houston កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បង្ហាញពីចំនួនដើមបណ្ដឹងរហូតដល់ ២៨២នាក់។ នេះជាក្តីក្តាំងដ៏ធំបំផុត បន្ទាប់ពីសោកនាដកម្មបានកើតឡើង ដោយគេនឹងរំពឹងទុកថា មនុស្ស ១២០ នាក់ផ្សេងទៀត ដែលកំពុងចង់ដាក់ពាក្យបណ្តឹងបន្តទៀត។
តាមប្រភពមួយបាន បានចោតទៅកាន់ ជនជាប់ចោទ ដោយសារពួកគេបានលុយពីព្រឹត្តិការណ៍នេះ ក្នុងតម្លៃខ្ពស់ហួសហេតុ ហើយអ្នករៀបចំកម្មវិធីធំមួយនេះ បានកាត់បន្ថយការចំណាយ ក៏ដូចជា ក្រុមការងារ បានធ្វើឱ្យអ្នកចូលរួមមានហានិភ័យដូច្នេះបានកើតឡើង ។
ត្រឡប់ទៅវិញ កាលពីដើមសប្តាហ៍នេះ ពាក្យបណ្តឹងក្នុងនាមមនុស្ស ១២៥ នាក់ត្រូវបានប្តឹង Travis Scott និង Drake រហូតដល់ពេលនេះ ចំនួនអ្នកបន្តប្តឹងបានកើតឡើងជាលំដាប់ ដែលគេរំពឹងថា អ្នកប្តឹងនឹងបន្តកើតឡើងបន្ថែមទៀត៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]