បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez ព្រមទាំងម្តាយបង្កើត និងជាមិត្តជិតស្និទ្ធរបស់នាង បានថតលើក្របទស្សនាវដ្តីមួយ ដោយអ្នកទាំងបីរូបនេះ ត្រូវគេបានដឹងថា បានសហការគ្នា បង្កើតក្រុមហ៊ុនដែលមានឯកទេស ក្នុងការកែលម្អសុខភាពផ្លូវចិត្តទៀតផង។

ហើយនៅក្នុងនោះដែរ តារាស្រី Selena ថែមទាំងបាន បង្ហាញពីអំណាចនារីរបស់ខ្លួន ដោយស្លៀកសម្លៀកបំពាក់សាមញ្ញៗ ប៉ុន្តែមានភាពទាក់ទាញយ៉ាងខ្លាំង ដោយនាង បានប្រើ​ខោ​ជើង​វែង ​ចង្កេះ​ខ្ពស់ ទាញ​សក់​ចងពីក្រោយ ​ដើម្បី​លើក​សម្រស់បែប​ធម្មជាតិ​របស់​នាង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ បើទោះបីជា ស្លៀកសម្លៀកបំពាក់ពណ៌ងងឹតក៏ដោយ តែ Selena នៅតែមិនអាចលាក់បាំង រាងកាយរបស់ខ្លួនបានទេ ជាពិសេស​ នៅពេល​អង្គុយចុះ នាង​បានបញ្ចេញ​ឲ្យឃើញនូវក្បាលពោះ​ធំ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​ បាន​បង្ហាញអារម្មណ៍ ខក​ចិត្ត​ នៅពេល​ដែលបានប្រៀបធៀប​រូបភាព​បច្ចុប្បន្ន​របស់ តារាស្រីរូបនេះ ជាមួយ​នឹង​រូប​កាល​ពី ៤ ឆ្នាំ​មុន ដែលពេលនោះ Selena ពិតជាមានរាង​ស្លីម ស្អាតតូចច្រឡឹង គួរឲ្យគយគន់យ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
រូបភាព ៤ ឆ្នាំមុន និង រូបបច្ចុប្បន្ន របស់ Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]