រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ១៩ វិច្ឆិកា ២០២១ ត្រូវនឹងថ្ងៃភ្ជុំបិណ្ឌទី២ ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយចៅស្រីទី២១ ដោយភ្ជាប់ជាមួយនឹង សំណេរ រៀបរាប់ថា ៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែល មានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ?បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង»។
យ៉ាងណាមិញ រំលេងបានត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បើគិតមកយប់ថ្ងៃទី ២០ វិច្ឆិកា ២០២១ គេឃើញមានបទចម្រៀង ច្រើនដោយតារាចម្រៀងជាច្រើន ប្រើទំនុកចម្រៀងខុសៗគ្នា មួយបទៗសុទ្ធតែ ពិរោះរណ្តំ ថែមទាំង មានអត្ថន័យជ្រាលជ្រៅ ស្តាប់ហើយជក់ចិត្តលន្លង់លន្លោចជាខ្លាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតផងនោះ តោះទៅមើលរូបភាពខាងក្រោម ៖
វីដេអូ ៖ https://fb.watch/9pnsrU-jLz/
ប្រភព ៖ ទទក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]