កូរ៉េខាងត្បូង៖ ក្រៅពីសមត្ថភាពនៅក្នុងការងារសិល្បៈហើយ តារាស្រី Yoona សមាជិកក្រុម SNSD ត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ពី​រាង​កាយស្គម ​មិន​ចេះធាត់ ទោះ​បីជា នាង​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ហើយ តារាស្រីរូបនេះ ថែមទាំងអាចរក្សារាងស្លីមស្អាតយ៉ាងល្អ រហូតដល់ពេលខ្លះ នាងត្រូវបានគេរិះគន់ពីរាងស្គមពេក ផងដែរ។ 

ទន្ទឹមនឹងរាងស្គមស្តើងរបស់នាង ថ្មីៗនេះ តារាស្រី Yoona បានធ្វើទាញយកការសរសើរយ៉ាងច្រើន ជាមួយនឹងរូបថតរបស់នាង នៅតាមដងផ្លូវ ដែលបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង  ដោយនៅក្នុងនោះ Yoona បានថតរូបពីខាងក្រោយ ព្រមទាំងបញ្ចេញរាងត្រគាកដ៏សិចស៊ី ទៀតផង បើទោះបីជា នាងគ្រាន់តែស្លៀកពាក់ឈុតខោអាវសាមញ្ញធម្មតា តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងដែលនាងចេញមកបង្ហាញសម្រស់ដ៏លេចធ្លោនោះទេ តែឃើញបែបនេះ អាចនិយាយបានថា តារាស្រីរូបនេះ គឺពិតមានដងខ្លួនដ៏ទាក់ទាញជាយូរមកហើយ ដែលជារូបរាង នៅក្នុងក្ដីប្រាថ្នាចង់បាន របស់នារីៗជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Yoona
 Yoona
 Yoona
រូបភាពបង្ហាញរាង របស់ Yoona
រូបភាពបង្ហាញរាង របស់ Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]