វៀតណាម៖ នាព្រឹកថ្ងៃទី ២០ វិច្ឆិកាបវរកញ្ញាវៀតណាម Miss World 2021 Do Thi Ha បានបង្ហាញវត្តមាននៅអាកាសយានដ្ឋាន Tan Son Nha ហូជីមិញ  ដើម្បីឆ្ពោះទៅកាន់ប្រទេស Puerto Rico ដើម្បីចូលរួមប្រកួត Miss World 2021

យ៉ាងណាមិញ រូបភាពជាច្រើនសន្លឹករបស់ បវរកញ្ញរូបនេះ ដែលបាន​រំជួល​ចិត្ត​ ​សម្រក់​ទឹកភ្នែក​ក្នុង​ដៃ​ឪពុកម្ដាយ ដោយរូបនាងក៏បានសារភាពថា នេះជាលើកទីមួយហើយដែលនាងចេញទៅក្រៅប្រទេស ដូច្នេះហើយនាងនឹងមានអារម្មណ៍ភ័យ និងព្រួយបារម្ភជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត បវរកញ្ញារូបនេះ បានយកវ៉ាលីសប្រហែលទម្ងន់រហូតដល់ ២០០ គីឡូក្រាម ដែលរូបនាងបានចែករំលែកថា នាងបានយកសម្លៀកបំពាក់ ក៏ដូចជា ឧបករណ៍ភ្លេងជនជាតិ (សម្រាប់ប្រលងផ្នែក សមត្ថភាព) និងអាហារមួយចំនួនសម្រាប់បម្រុងទៀត។

គួររំលឹកផងដែរថា ការហោះហើររបស់បវរកញ្ញាវៀតណាមឆ្នាំ ២០២០ ត្រូវបានគេរំពឹងថានឹងមានរយៈពេល ៣០ ម៉ោង។ នាងនឹងឆ្លងកាត់នៅ ជប៉ុននិងសហរដ្ឋអាមេរិក មុនពេលទៅដល់ប្រទេស Puerto Rico

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

  បវរកញ្ញាវៀតណាម
  បវរកញ្ញាវៀតណាម
  បវរកញ្ញាវៀតណាម និងអ្នកគាំទ្រ
  បវរកញ្ញាវៀតណាម និង ឪពុកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]