កូរ៉េខាងត្បូង៖ នៅថ្ងៃទី 19 ខែវិច្ឆិកា ក្រុមហ៊ុនមួយ  បានបង្ហាញបញ្ជីតារាដែលរកប្រាក់ចំណូលបានច្រើនបំផុតពីការផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ ២០២១ ដោយ ក្នុងរយៈពេល ២០ ឆ្នាំ តារាសម្តែងស្រី​ Jeon Ji Hyun តែងតែកាន់បល្ល័ង្ក «ព្រះមហាក្សត្រិយានីផ្សាយពាណិជ្ជកម្ម» ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ក្រុមចម្រៀងបុរស BTS ទម្លាក់​ពី​តំណែងមួយនេះ។

ជាក់ស្តែងបច្ចុប្បន្នអ្នកម្តាយកូន ២រូបនេះ កំពុងកាន់កាប់ តំណាងឱ្យម៉ាកយីហោចំនួន ១៥ ដោយគេប៉ាន់ប្រមាណ ដែលមានទំហំសាច់ប្រាក់ 15 ពាន់លានវ៉ុន (ប្រហែល ១២លានដុល្លារ) ។ ដូច្នេះ កិច្ចសន្យាផ្សាយពាណិជ្ជកម្មនីមួយៗរបស់តារាស្រីរូបនេះ មានតម្លៃ ១ពាន់លានវ៉ុន (ប្រហែលជាង ៨សែនដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ទោះជាយ៉ាងណាក៏ដោយ BTS ទទួលបានតួលេខគួរឱ្យចាប់អារម្មណ៍ជាងនេះ។ តួយ៉ាងក្រុមចម្រៀងមួយនេះ រកបាន 65 ពាន់លានវ៉ុន (ប្រហែល ៥៤ លានដុល្លារ) ក្នុងការផ្សាយពាណិជ្ជកម្មសម្រាប់ ១១ កិច្ចសន្យាប៉ុណ្ណោះ។ ចំនួននេះគឺខ្ពស់ជាងចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ Jeon Ji Hyun ដល់ទៅ 4.3 ដងឯណោះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Jeon Ji Hyun
Jeon Ji Hyun
BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]