ចិន៖ ការពិភាក្សាដ៏រស់រវើកមួយ នៅលើបណ្ដាញសង្គម Weibo ដែលបានលើកឡើង ពីការជូនពរ របស់ តារាស្រី Zhang Ziyi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ពួកគេថែមទាំងបាន រាយឈ្មោះគូស្នេហ៍ល្បីៗដែលធ្លាប់ទទួលបានការជូនពរជ័យពីនាង ដែលនៅទីបំផុត ទំនាក់ទំនងគូស្នេហ៍តារាប្រុសស្រីទាំងនោះ បានបែកបាក់គ្នា។
នៅក្នុងនោះដែរ មានគូស្វាមីភរិយា និងគូស្នេហ៍ ដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. Song Hye Kyo និង Song Joong Ki
នៅពេលដែល Song Hye Kyo និង Song Joong Ki បានប្រកាស ភ្ជាប់ពាក្យ ក៏មានមិត្តរួមការងារ និងមិត្តរួមសិល្បៈជាច្រើនបានអបអរសាទរដល់ពួកគេ រួមទាំង Zhang Ziyi ផងដែរ ហើយតារាសម្ដែងចិនរូបនេះ ថែមទាំងបានហោះទៅកូរ៉េ ដើម្បីចូលរួមពិធីមង្គលការរបស់តារាប្រុសស្រីពីរដួងនេះទៀត។ តែទោះជាយ៉ាងណា ជីវិតអាពាហ៍ពិពាហ៍របស់តារាប្រុសស្រីល្បីទាំងពីរ មានរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ មុនពេលដែល ពួកគេបានប្រកាសលែងលះគ្នា ក្នុងឆ្នាំ២០១៩ ។
២. Nicholas Tse និង Cecilia Cheung
កាលពីមុនមក តារាស្រី Cecilia Cheung និង អតីតស្វាមី លោក Nicholas Tse ធ្លាប់មានជីវិតដ៏សុខសាន្តជាមួយគ្នា ជំនះរាល់សំលេងរំខាន និងឧបសគ្គជាច្រើន តែ នៅពេល តារាស្រី Zhang Ziyi បាននិយាយពីទំនាក់ទំនងរបស់តារាទាំងពីរ និងបានសរសើរថា ជាស្នេហាគ្មានការស្ដាយក្រោយនោះ ចុងក្រោយទំនាក់ទំនងមួយនេះ ក៏មិនមានរយៈពេលយូរ ដោយ ពួកគេទាំងពីរ បានលែងលះគ្នា បន្ទាប់ពីរៀបការបាន ៦ ឆ្នាំ។
៣. Zhang Liangying និង Michael Feng
នៅពេលដែល តារាចម្រៀងស្រី Zhang Liangying បានប្រកាសរៀបការ ជាមួយនឹងមិត្តប្រុសលោក Michael Feng នៅលើ Weibo តារាស្រី Zhang Ziyi គឺជា មនុស្សដំបូងគេ ដែលបានចូលមកអបអរសាទរបានសរសេរជូនពរថា «ផ្តល់អ្វីៗដោយក្ដីស្រឡាញ់» ចំពោះអតីតគូស្វាមីភរិយាមួយនេះ។ តែ ពីរឆ្នាំក្រោយមក Zhang Liangying និង Michael Feng ក៏បានលែងលះគ្នា។
៤. Dong Xuan និង Gao Yunxiang
អាចនិយាយបានថា តារាស្រី Dong Xuan មានភាពស្និទ្ធស្នាលជាមួយ Zhang Ziyi ទោះបីជា អ្នកទាំងពីរ កម្រនឹងបង្ហាញខ្លួន នៅក្នុងរង្វង់តែមួយក៏ដោយ។ ហើយនៅពេលដែល Dong Xuan ប្រកាសរៀបការ Zhang Ziyi ក៏បានបង្ហោះពាក្យ «ស្លាប» នៅលើ Weibo ដើម្បីជូនពរ គូស្នេហ៍តារាមួយនេះ ឱ្យរស់នៅជាមួយគ្នាពេញមួយជីវិត។ តែ ៨ ឆ្នាំក្រោយមក ដោយសាររឿងអាស្រូវរបស់ Gao Yunxiang ប្តីប្រពន្ធមួយគូនេះ ក៏បានលែងលះគ្នា។
៥. Jing Tian និង Zhang Jike
មានពេលមួយ ដែល តារាស្រី Jing Tian បើកបង្ហាញរឿងស្នេហា នៅលើបណ្តាញសង្គម តារាស្រី Zhang Ziyi បានសរសើរថា «ផ្អែមល្ហែមណាស់» ។ តែ ត្រឹមតែមួយឆ្នាំ ក្រោយពីមានទំនាក់ទំនងស្នេហាមួយនេះ តារាស្រី Jing Tian និងកីឡាករប្រុស លោក Zhang Jike ក៏បានបែកគ្នាដែរ។
យ៉ាងណាមិញ ចំពោះការជូនពររបស់ Zhang Ziyi ចំពោះអតីតគូស្នេហ៍មួយចំនួន ដែលបានឈានដល់ផ្លូវបញ្ចប់ ហាក់ធ្វើឲ្យអ្នកគាំទ្ររបស់នាង មិនពេញចិត្តនោះទេ ព្រោះនេះចាត់ទុកជាការចោទប្រកាន់ទៅលើតារាស្រីរូបនេះ ហើយ ពួកគេគិតថា វាពិតជាមិនសមរម្យ ចាត់ពាក្យអាក្រក់ នៅក្នុងបំណងល្អ របស់ Zhang Ziyi ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]