កូរ៉ខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកនិយមលេងបណ្ដាញអ៉ីធើណែតថ្មីៗនេះ កំពុងតែវែកញែកលើកប្រធានបទថ្មីមួយ ដោយប្រៀបធៀប​ CL និង Lisa ដែលជាតារាចម្រៀងស្រីរ៉េបលំដាប់ល្បី ទាំងពីរដួងនេះ ដោយគេប្រទះឃើញស្លៀកខោម៉ូតដូចគ្នា។

តួយ៉ាង អ្នកលេងបណ្តាញសង្គមបានបន្តចែកចាយរូបភាព តារាស្រី CL ជាមួយនឹងការលេងស្ទាយ៍ប្លែកជានិច្ច ជាមួយភាពស្រស់ ដែលបង្ហាញតាមរយៈរូបភាពថ្មីៗ ជាមួយនឹងអាវក្រៅសាច់ក្រប៊យ ស៊ីគ្នាទៅនឹង​ម៉ូតចម្លែក ដែលបង្ហាញឃើញសាច់ចងេ្កះមួយចំហៀង មើលទៅពិតជាស៊ីគ្នាទៅនឹង រាងរបស់នាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ខណៈតារាស្រី Lisa ត្រូវបានគេសង្កេតឃើញថា ការបង្ហោះរូបភាពចុងក្រោយរបស់នាង ក្នុងឈុតសម្លៀកបំពាក់ និងស្ទីលតែងខ្លួនបែបសាមញ្ញៗ ជាមួយនឹង អាវខើត ពិតជាសាកសមទៅនឹង ខោខូប៊យរឹតរាង ដែលកាន់តែលេចធ្លោ ជាមួយនឹងចង្កេះមួយក្តាប់ដែល បង្ហាញសាច់ពោះមួយចំហៀង ដូចទៅម៉ូតខោរបស់ CL ដូច្នេះដែរ។

ចំណុចដូចគ្នាទាំងនេះ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ថែមទាំងបន្តចែកចាយ នៃការលេងស្ទីលខោម៉ូតដូចគ្នារបស់ពួកគេទាំងពីរ នៅលើបណ្ដាញអ៉ីនធើណែតជាហូហែ។ ទោះបីជាយ៉ាងណាក៏ដោយ តារារ៉េបស្រីកូរ៉េទាំងពីរនាក់នេះ ត្រូវបានហ្វេនៗនៅគ្រប់ទិសទី លើកសរសើរ ថាមានភាពទាក់ទាញម្នាក់មួយបែប មិនមានការប្រៀបធៀប ដោយលើកម្នាក់ ទម្លាក់ម្នាក់ឡើយ ព្រោះពួកគេទាំងពីរ សុទ្ធតែមានភាពលេចធ្លោ រៀងៗខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]