កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងវិស័យសិល្បៈហុងកុង តែងតែត្រូវបាន ហ្វេនៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតារាប្រុសស្រីល្បីៗ ដែលមានទាំងសមត្ថភាព និងរូបសម្រស់ដ៏ទាក់ទាញ។
ប៉ុន្តែ ក្រៅរឿងមួយនេះហើយ តារាស្រីល្បីៗមួយចំនួន ក៏ត្រូវមហាជន ចង់ដឹង ពីជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាប្រាក់ចំណូលផ្ទាល់តែម្ដង ដែលអាចរកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលបានឈានដល់ចំណុចកំពូល និងទទួលបានភាពល្បីល្បាញ ទាំងការពេញចិត្តពីហ្វេនៗជាច្រើន នៅសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ មានកំពូលតារាស្រី ៣ ដួង ដូចជា៖
១. Maggie Cheung
បន្ទាប់ពី ទទួលបានជ័យលាភី លំដាប់រងលេខ១ បវរកញ្ញាហុងកុងឆ្នាំ១៩៨៣ តារាស្រី Maggie Cheung បានចូលប្រឡូក ក្នុងពិភពកម្សាន្តជាផ្លូវការ និងបានសម្ដែងជាតួឯកស្រី ក្នុងខ្សែភាពយន្តជាច្រើន។ បើយោងតាម Celebrity Net Worth ចំនួនទឹកប្រាក់ដែល តារាស្រីរូបនេះ រកបាន បន្ទាប់ពីធ្វើការជាច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មកម្សាន្តគឺ ប្រហែល ៨០ លាន ដុល្លារអាមេរិក។
២. Rosamund Kwan
ជាមួយនឹងភាពស្រស់ស្អាត និងមន្តស្នេហ៍ដ៏ទាក់ទាញ តារាស្រី Rosamund Kwan បានជាប់ចំណាត់ថ្នាក់ក្នុង «សម្រស់ដ៏អស្ចារ្យទាំងបួន» នៃឧស្សាហកម្មកម្សាន្តហុងកុង។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០០៧ បន្ទាប់ពីចាកចេញពី សិល្បៈកម្សាន្ត តារាស្រីរូបនេះ បានវិនិយោគជាចម្បង លើអចលនទ្រព្យ។ ហើយបច្ចុប្បន្ននេះ នាងក៏បានរស់នៅក្នុងអាផាតមិនមួយ ដែលមានទីតាំងល្អបំផុតក្នុងទីក្រុងហុងកុង។
ដោយឡែក បន្ទាប់ពី លះបង់អស់ជាច្រើនឆ្នាំ នៅក្នុងវិស័យសិល្បៈ និងជំនួញ តារាស្រីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ៦៤.៥ លានដុល្លារអាមេរិក ហើយក្លាយជាតារាស្រី ដែលមានជាងគេបំផុត នៅហុងកុង ផងដែរ។
៣. Carina Lau
បន្ទាប់ពី មានការខិតខំប្រឹងប្រែងជាច្រើន តារាស្រី Carina Lau បានចូលរួមក្នុង TVB ដោយជោគជ័យ និងត្រូវបានបង្ហាញខ្លួន នៅក្នុងគម្រោងភាពយន្តល្បីៗជាច្រើន ព្រមទាំងទទួលបានការស្រលាញ់ពីទស្សនិកជន។ មិនត្រឹមតែប៉ុណ្ណោះ Carina Lau ត្រូវបានចាត់ទុកថា ជានិមិត្តរូបមួយនៃភាពប្រណីត នៅក្នុងពិភពសិល្បៈសម្ដែង ព្រមទាំងត្រូវបាន ប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិប្រហែល ៦១ លានដុល្លារ ផងដែរ៕
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]