រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតMiss Grand International ជាការប្រកួតសម្រស់មួយ ដែលមានប្រជាប្រិយភាព និងសម្លេងអ្នកគាំទ្រច្រើនទូទាំងប្រទេស ទន្ទឹមនឹងនោះ កម្ពុជាក៏ជ្រើសរើសបេក្ខនារី ដោយសម្រិតសម្រាំង ដើម្បីតំណាងកម្ពុជា ចូលរួមក្នុងការប្រកួត ដែលម្ចាស់មកុដបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា។
ជាមួយគ្នានេះ បណ្តាអ្នកគាំទ្របវរកញ្ញារូបនេះ ដាក់ការរំពឹងខ្ពស់នឹងទទួលបាន ចំណាត់ថ្នាក់មកមាតុភូមិវិញ ខណៈមុនទៅដល់ប្រទេសម្ចាស់ផ្ទះ រូបនាងឈរក្នុងលំដាប់ទី២ ក្នុងចំណោមបេក្ខនារី៥នាក់ផ្សេងទៀត ដែលទទួលបាន ការគាំទ្រច្រើនជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ ឈុតតំណាងជាតិរបស់បវរកញ្ញា ដែលត្រូវស្លៀកបង្ហាញលើឆាក Miss Grand International នៅថ្ងៃទី ៣០ វិច្ឆិកា ខាងមុខ ក៏ត្រូវបាន គេបង្ហាញរូបគម្រូជាគំនូរ មុននេះបន្តិច ដែលមើលទៅពិតជា អស្ចារ្យខ្លាំងណាស់ ជាពិសេសនោះគឺ ឈុតនេះធ្វើឲ្យ មហាជនជាច្រើន ផ្ទុះការគាំទ្រនិងពេញចិត្តស្កូក ព្រោះផ្ទាំងភ្ជាប់ក្រោយខ្នងបេក្ខនារី គឺមានព្យព្ជានៈទាំង ៣៣តួ បូករួមនឹង តួលេខខ្មែរថែមទៀតផង ដែលឈុតនេះ មានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]