កូរ៉េខាងត្បូង៖ តារាសម្តែង Goo Hye Sun បានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Chunsa International Film Festival លើកទី ២៦ ដែលប្រារព្ធឡើងនៅ CGV នៅទីក្រុង Seoul កាលពីរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា។

ក្នុងព្រឹត្តិការណ៍មួយនេះ តារាស្រីរូបនេះ បានគ្រងលើរ៉ូបវែងក្រហម លើស្បែកសរបស់នាង កាន់តែមានលេចធ្លោ ជាមួយការតុបតែងមុខបែបសាមញ្ញ បានធ្វើឲ្យនាង ស្រស់ស្អាតក្មេងជាងវ័យថែមមួយកម្រិតទៀត ថ្វីត្បិតតួអង្គ គីម ចាន់ឌី មានវ័យ ៣០ប្លាយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបង្ហាញខ្លួន រូបនាង ត្រូវបានសារព័ត៌មាន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ឈុត​មួយនេះ​ធ្វើ​ឱ្យ​រាង​កាយ​របស់ Goo Hye Sun មើលទៅរៀងឡើងគីឡូទៅវិញ ដោយសារតែរ៉ូបដែលនាងជ្រើសរើស មានសភាពរលុង បានធ្វើឲ្យនាង​មើលទៅមានសភាពរាងមានសាច់បែបនេះ។ តែទោះជាយ៉ាងណា កាល​ពី​ប៉ុន្មាន​ខែ​មុន នាង​បាន​សារភាពប្រាប់ថា នាង​កំពុងស្រក​ទម្ងន់​ដើម្បី​ត្រឡប់​ទៅ​វិលរកការសម្តែងសារជាថ្មីម្តងទៀត។

បន្ទាប់ពីលែងលះ អ្នកមេម៉ាយរូបនេះ បានព្យាយាមផ្តោតលើការងាររបស់នាងជាតារាសម្តែង អ្នកដឹកនាំរឿង វិចិត្រករស្ម័គ្រចិត្ត ដែល Goo Hye Sun ត្រូវបានស្គាល់ជា​សិល្បករ​កូរ៉េ​ពហុ​ជំនាញ ​ដែល​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ការ​ស្គាល់ជា ជាតារាសម្តែង អ្នកដឹកនាំរឿង អ្នកនិពន្ធ វិចិត្រករ និងតន្ត្រីករជាដើម៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Goo Hye Sun
រូបភាពថ្មី Goo Hye Sun
រូបភាពថ្មី Goo Hye Sun
រូបភាពថ្មី Goo Hye Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]