តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសអ្នកដែលនិយមគាំទ្រ​ និងតាមដានវិស័យការប្រកួតបវរកញ្ញា ឬ Beauty pageant បានផ្ទុះការភ្ញាក់ផ្អើល និងទប់ទឺកភ្នែកសឹងតែពុំជាប់គ្រប់គ្នា ក្រោយបានឃើញបវរកញ្ញាហ្គ្រែន របស់ប្រទេសអង់ហ្គោឡា (Miss Grand Angola) បានសម្រក់ទឹកភ្នែកយំ លាយឡំដោយក្តីរំភើប ក្នុងកំឡុងពេលដែលនាងទទួលយកជំនួយឧបត្ថម្ភពីសំណាក់សប្បុរជន ដើម្បីបន្តការប្រកួត។

ជាក់ស្តែង នៅក្នុងវីដេអូដែលត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គម បានបង្ហាញនូវសកម្មភាពយំរបស់នាង Macia Menezes បវរកញ្ញាហ្គ្រែន របស់ប្រទេសអង់ហ្គោឡា បន្ទាប់ពីនាងត្រូវបានអ្នករចនាម៉ូតសម្លៀកបំពាក់ជនជាតិថៃម្នាក់ បានធ្វើការឧបត្ថម្ភឈុតរាត្រីស្រមោលស ដល់រូបនាងដើម្បីមានឱកាសប្រកួតបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលបវរកញ្ញាប្រទេសអង់ហ្គោឡា នាង Macia Menezes ជាបវរកញ្ញាដែលមានជីវភាពខ្វះខាតព្រោះតែដើម្បីប្រទេសសុខចិត្តយកឈុតម្តាយរបស់ខ្លួនដែលទុកអស់រយៈពេល ២០ ឆ្នាំយកមកស្លៀកដើម្បីប្រកួត មួយវិញទៀតសូម្បីតែលុយចំណាយផ្សេងៗក៏បវរកញ្ញារូបនេះចំណាយខ្លួនឯងទាំងអស់ ដែលជាហេតុធ្វើឲ្យមហាជននាំគ្នាកើតចិត្តអាណិតបវរកញ្ញារូបនេះ សឹងតែគ្រប់គ្នាតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖

  នាង Macia Menezes
  នាង Macia Menezes
  នាង Macia Menezes
  នាង Macia Menezes
  នាង Macia Menezes
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]