បរទេស៖ បន្ទាប់ពី បើកបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការមក ជាមួយនឹងលោក Orlando Bloom ព្រមទាំងទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ តារាចម្រៀងស្រី Katy Perry កាន់តែត្រូវបានមហាជនចាប់អារម្មណ៍ ក៏ដូចជា ចង់ដឹងពីជីវិតរស់នៅប្រចាំថ្ងៃ និងភាពស្និទ្ធស្នាល រវាងនាងនិង គូដណ្ដឹង ក្រោយពីបានក្លាយទៅជាឪពុកម្ដាយគេ។
ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានអ្នកប្រមាញ់រូបថត បានចាប់បានពីរូបភាពរបស់ Katy Perry និង លោក Orlando Bloom ដែលអ្នកទាំងពីរបាននាំគ្នា មកកម្សាន្តនៅឧទ្យានមួយ ហើយរូបភាពនោះ ក៏ត្រូវបានហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ភ្លាមៗ ទៅលើរូបសម្រស់របស់នាង និងអនាគតស្វាមីតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គម បានមើលឃើញពី រូបសម្រស់របស់ Katy Perry ដែលបានបង្ហាញឡើង ជាមួយនឹងមុខទទេ គ្មានការតុបតែងអ្វីទាំងអស់ និងមើលទៅពិតជាមានភាពស្លេកស្លាំង ព្រមទាំងមានសញ្ញានៃភាពចាស់ជាងមុន ថែមទៀត ដែលធ្វើឲ្យនាងកាន់តែបាក់សម្រស់ មិនស្រស់ស្អាតដូចមុន បើសូម្បីតែពេលនេះ នាងទើបតែមានវ័យ ៣៧ ឆ្នាំតែប៉ុណ្ណោះ តែគ្រប់គ្នា បែរជាមើលទៅនាង ដូចជាស្រ្តីវ័យ ៦០ ឆ្នាំ៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]