បរទេស៖ មហាសេដ្ឋីនី​ស្រី​វ័យ ៤១ ឆ្នាំ Kim Kardashian បានប្រទះឃើញ ដើរកាន់​ដៃបណ្តើរគ្នា ជាមួយមិត្តប្រុសថ្មី ​តារា​សម្ដែង​វ័យ ២៨ ឆ្នាំ Pete Davidson ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា បន្ទាប់ពីទំនាក់ទំនងអ្នកទាំងពីរប្រកាសជាផ្លូវការ។

តួយ៉ាង Kim និង Pete បានបង្ហាញខ្លួនជាមួយគ្នាយ៉ាងពេញទំហឹងនៅខាងក្រៅផ្ទះវីឡារបស់ម្តាយរបស់នាង អ្នកស្រី Kris Jenner ដោយ គូស្នេហ៍​ទាំង​ពីរ​បាន​កាន់​ដៃ​គ្នា​ទៅ​ចំណត​ឡាន បន្ទាប់​មកដើរចូលផ្សារទំនើប ដើម្បី​ទិញ​របស់​របរមួយចំនួន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Dailymail បានឱ្យដឹងថា Pete នៅជាមួយ Kim ពេញមួយថ្ងៃទាំងយប់ យ៉ាងស្អិតរមួតដូចស្នេហាកម្លោះ ក្រមុំ ដោយតាមប្រភព អ្នកទាំងពីរ បានស្គាល់គ្នាយូរហើយ ប៉ុន្តែចាប់ផ្តើមឃើញមុខគ្នាញឹកញាប់ ចាប់តាំងពីពួកគេបានសម្តែងរួមគ្នាក្នុងកម្មវិធីកំប្លែង Saturday Night Live ក្នុងទីក្រុង New York កាលពីដើមខែតុលា។ 

បន្ទាប់មក Pete បានចេញដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកម្មវិធី ដោយបានឆ្លៀតទទួលទានអាហារពេលល្ងាចជាប់ៗគ្នា ជាមួយមេម៉ាយរូបនេះ ដោយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងពួកគេបានចាប់ផ្តើមលេចឡើងនៅដើមខែនេះដូច្នេះដែរ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ
រូបភាពរបស់អ្នកទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]