កូរ៉េខាងត្បូង៖ ជាការពិតណាស់ គិតត្រឹមពេលនេះ ប្រហែលជាមានរយៈពេលជិត២ឆ្នាំហើយ ដែលអ្នកតែងបង្ហាញពីបរិភោគអាហារតាមគេហទំព័រយូធូប Yang Soobin បានប្រឹងប្រែងផ្លាស់ប្តូររូបរាង ដោយពីធាត់មកស្គមផងដែរ។
ដូចដែរបានដឹងហើយថា Soobin បានសម្រេចចិត្តផ្លាស់ប្ដូរខ្លួនឯង ដោយព្យាយាមហាត់ប្រាណនិងញុំាអាហារដែលមានកាឡូរីទាប។ កន្លងអស់រយៈពេល៣ឆ្នាំ ការព្យាយាមរបស់នាងបានផ្ដល់ការតបស្នងមកវិញគឺ Soobin បានស្រករហូតដល់ទៅ ៥៥គីឡូក្រាម គឺនៅក្នុងឆ្នាំ ២០២១នេះ នាងមានទម្ងន់ត្រឹមតែ ៨៣គីឡូក្រាម តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ រាល់ការបង្ហាញខ្លួននៅលើបណ្ដាញសង្គមម្ដងៗ Soobin តែងតែធ្វើឲ្យមហាជនអ្នកគាំទ្ររូបនាងស្ញើច និងស្ទើរតែមិនជឿថារូបនាងអាចកែប្រែខ្លួនឯងបានដល់ថ្នាក់នេះ ដែលមនុស្សមួយចំនួនមិនអាចធ្វើបាននោះទេ។ ជាក់ស្ដែង ដូចរូបភាពដែល Soobin បានបង្ហោះថ្មីៗនេះ ក្នុងថ្ងៃកំណើតរបស់នាង គឺរឹតតែធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលបន្ថែមទៀត ជាមួយរូបរាងដ៏ស្លីមស្វែលក្នុងឈុតខ្មៅ ទម្រង់មុខអក្សរV កាន់តែប្រែស្អាតខ្លាំងទៅៗ តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]