រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា វេលាម៉ោង ១០៖០៥ នាទីយប់មិញនេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យខូចខាតឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤ខ្នងនៅក្បែរគ្នា ដោយធ្វើឱ្យខូចខាតសម្ភារអស់មួយចំនួនធំ ចំណែកឯ ម្ចាស់ផ្ទះ បានត្រឹមតែយំសោកស្តាយខ្សោះខ្លួនរហូតដល់សន្លប់បាត់បង់ស្មារតី។

សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ បានកើតឡើង នៅចំណុចផ្លូវរទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ១០៖០៥ នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរបាយការណ៍ពីនាយកដ្ឋានពន្លត់អគ្គិភ័យ បានឱ្យដឹងថា ដើមចមមូលហេតុបង្កឱ្យមានអគ្គិភ័យឆាបឆេះនេះ គឺដោយសារតែឆ្លងចរន្តអគ្គិសនី។ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង មានឈ្មោះ ហយ សែម ភេទស្រី និង ឈ្មោះ សេន ផេង ភេទប្រុស មានមុខរបរជាកម្មករ។ ប្រភេទសំណងដែលត្រូវបានភ្លើងឆាបឆេះ គឺឈើប្រក់ស័ង្កសីទំហំ ទទឹង៥ ម៉ែត្រ បណ្តោយ៦ម៉ែត្រ។ រីឯ ផ្ទះ៣ខ្នងទៀត ដែលផ្ទះៗនីមួយ មានទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ បានខូចខាតសម្ភារៈមួយចំនួន ព្រោះតែក្រុមពន្លត់ ចុះទៅមិនទាន់ ដោយម្ចាស់ផ្ទះ​និងពលរដ្ឋ ក៏ស្រុះគ្នាជួយជញ្ជូនសម្ភារៈសំខាន់ៗ ចេញទាន់ពេល។

តាមប្រភពដដែលបាន បានឱ្យដឹងថា ពុំមានមនុស្សរងរបួស ក្នុងហេតុការណ៍នេះនោះទេ។ ក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តអន្តរគមន៍ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់១៥រថយន្ត ស្មើនឹង៧៥ម៉ែត្រគូប ទើបអាចពន្លត់អគ្គិភ័យបានទាំងស្រុង នៅវេលាម៉ោង ១១៖០០ នាទីយប់ នៅថ្ងៃខែឆ្នាំដដែល៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]