ចិន៖ ជាការពិតណាស់ តារាស្រី Yang Mi កាន់តែមានការតាមដានខ្លាំងឡើង បន្ទាប់ពីរឿងថ្មីរបស់នាងបានចាក់ផ្សាយជាផ្លូវការ ព្រមទាំងមានការសរសើរពីសមត្ថភាព និងរូបសម្រស់ ឲ្យហ្វេនៗកាន់តែជក់ចិត្ត ផងដែរ។ 

ជាពិសេស កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅ គេហទំព័រ Weibo ផ្លូវការរបស់ ភាពយន្តភាគ «Novoland Pearl Eclipse» បានបញ្ចេញនូវរូបភាពជាបន្តបន្ទាប់ ដែលថតជាគូដោយ តារាស្រី Yang Mi និង លោក William Chan ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តមួយនេះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តារា​ប្រុសស្រីមួយ​គូ​នេះ​ មិនត្រឹមតែធ្វើឲ្យហ្វេនៗជាច្រើន មានការទស្សនាយ៉ាងជក់ចិត្តចំពោះតួអង្គ ដែលអ្នកទាំងពីរសម្ដែងនៅក្នុងសាច់រឿងនោះទេ តែចំពោះ រូបភាពខាងក្រៅដែលតារាប្រុសស្រីគូនេះ កាន់តែមានភាពស្និទ្ធស្នាល មើលទៅដូចជាគូស្នេហ៍ពិតប្រាកដ និងត្រូវ​បាន​គេ​ សរសើរ​ថា​​ មានភាពសាកសមនឹងគ្នាយ៉ាងខ្លាំង បើទោះបីជាអ្នកទាំងពីរត្រឹមតែជាមិត្តរួមអាជីពដ៏ល្អក៏ដោយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi 
Yang Mi និង William Chan
Yang Mi និង William Chan
Yang Mi និង William Chan
Yang Mi និង William Chan
Yang Mi និង William Chan
Yang Mi និង William Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]