ភ្នំពេញ៖ នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រេចប្តូរបរិច្ឆេទថ្មី​នៃ​ការ​រៀបចំ​ទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង នៅតំបន់អង្គរនៃខេត្តសៀមរាប ដែលនឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី២មករា។ បើតាមសេចក្តីជូនដំណឹងសាជាថ្មីរបស់NOCC ការប្តូរពេលវេលាប្រារព្ធពិធីនេះ គឺដើម្បីធ្វើឡើងឱ្យស្របទៅនឹងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប ដែលចាប់អនុវត្តពីថ្ងៃទី១មករា ឆ្នាំ២០២២តទៅ។

ដោយឡែក ទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុងលើកទី២៦ នៅតំបន់អង្គរនៃខេត្តសៀមរាប នឹងធ្វើឡើងនៅថ្ងៃទី២មករា ឆ្នាំ២០២២ ខណៈកន្លងមកNOCC គ្រោងរៀបចំទិវានេះ នៅថ្ងៃទី១៩ធ្នូ ឆ្នាំ២០២១។​ NOCC បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី១៧វិច្ឆិកា ថា ការកំណត់យកថ្ងៃអាទិត្យ ទី២មករា ឆ្នាំ២០២២ក្នុងការរៀបចំទិវា​​រត់​ប្រណាំង​​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុងនៅតំបន់អង្គរនេះ គឺជាបុរេលក្ខខណ្ឌនៃការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅខេត្តសៀមរាប បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការប្រារព្ធទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះវិញ គឺជាការនាំផ្លូវមួយសម្រាប់កម្ពុជា ក្នុងការបើកទទួលទេសចរវ៉ាក់សាំងនៅខេត្តសៀមរាប។ លោកបាននិយាយដូច្នេះថា៖ 

   លោក វ៉ាត់ ចំរើន

សូមរម្លឹកថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង កាលពីថ្ងៃទី៤សីហា ឆ្នាំ២០១៩ គឺមានអ្នកចូលរួម សរុប ៣ ៥០០នាក់។ ក្នុងនោះជនបរទេសមាន ១ ៧៥៨នាក់ មកពី៥០​ប្រទេស ហើយជនបរទេសដែលចូលរួមរត់ច្រើន ជាងគេ មានជនជាតិចិន វៀតណាម និងម៉ាឡេស៊ី។ ដោយឡែក នៅក្នុងឆ្នាំ២០២០ កម្ពុជាមិនបានរៀបចំទិវានេះទេ ដោយសារតែរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]