បរទេស៖ បន្ទាប់ពី បានរៀបការជាមួយគ្នាយយ៉ាងកក់ក្ដៅ និងមានការអបអរសាទរពីក្រុមគ្រួសារ និងមិត្តៗ តារាស្រី Paris Hilton និងស្វ្វាមី លោក Carter Reum ក៏មានគម្រោងទៅក្រេបទឹកឃ្មុំ នៅតំបន់ជាច្រើន ដែលធ្វើឲ្យហ្វេនៗកំពុងតែរងចាំមើលពីទិដ្ឋភាព ក៏ដូចជាសកម្មភាពស្វីតៗរបស់អ្នកទាំងពីរ។

យ៉ាងណាមិញ មិនយូរប៉ុន្មាន តារាស្រីរូបនេះ ក៏បានចែករំលែកជាមួយនឹងអ្នកគាំទ្រ នូវរូបភាពដំបូង នៃការធ្វើដំណើរកម្សាន្ត ជាមួយនឹងស្វាមី ដើម្បីទៅក្រេបទឹកឃ្មុំ ក្រោមទេសភាព​នៅលើ​កោះ​ត្រូពិច ក្រោយពីបានក្លាយជាប្ដីប្រពន្ធនឹងគ្នា ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស សម្រាប់ដំណើរកម្សាន្ត នៅក្នុងការក្រេបទឹកឃ្មុំមួយនេះ គូស្វាមីភរិយាថ្មីថ្មោង Paris និង លោក Carter ក៏មិនភ្លេចបង្ហាញពីសកម្មភាពដ៏ស្អិតរមួត ដែលបានហែល​ទឹក​ក្នុង​ផ្ទៃ​ទឹក​ពណ៌​ខៀវ​ថ្លា​ជាមួយគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យមានការរំជួលចិត្តអ្នកគាំទ្រយ៉ាងខ្លាំង លើសពីនេះ អ្នកទាំងពីរថែមទាំងមានឈុតឆាក កម្សាន្តនៅលើឆ្នេរយ៉ាងរ៉ូមែនទិក ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Paris Hilton និង ស្វាមី
Paris Hilton 
Paris Hilton 
Paris Hilton 
Paris Hilton និង ស្វាមី
Paris Hilton និង ស្វាមី
Paris Hilton និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]