ក្រុងប៉ោយប៉ែត៖ កាលពីវេលាម៉ោង១១ និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ រវាងជនជាថៃ និង ជនជាតិខ្មែរ បណ្តាលអោយរងរបួសធ្ងន់ស្រាលជាច្រើននាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលដើរលេងកម្សាន្តនាពេលរាត្រីនៅចំណុចបរិវេណផ្សាររាត្រីទឹកពុះ ទល់មុខនឹងកាស៊ីណូ ប៉ារ៉ាមិច ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញនៅក្រុងប៉ោយប៉ែត ចុះអន្តរាគមន៍ទាំងយប់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលនៅក្បែរនោះ។ យ៉ាងណាមិញ យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាករណីបង្កជម្លោះនេះ បង្កឡើងរវាងជនបរទេស(ជនជាតិថៃ) នៅហាងផឹកស៉ីម្ដុំទឹកពុះផ្កាយ៥ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗនោះគេឃើញមាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចូលទៅអន្តរាគមន៍ហាមឃាត់ តែក្រុមជនបង្កមិនស្តាប់ ថែមទាំងបានប្រើហិង្សាគប់ដបគប់កៅអី និងផ្ទុះអាវុធ តដៃមកលើ កម្លាំងអាវុធហត្ថវិញ បណ្ដាលឲ្យកងកម្លាំងរងរបួសចំនួន ២នាក់ និង ១ នាក់ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមង្គលបូរី ដោយត្រូវគ្រាប់កាំភ្លើងរបស់ក្រុមជនបង្កបាញ់ត្រូវចំថ្ពាល់ធ្លាយមកថ្គាម។

ក្រោយកើតហេតុការណ៍នេះ កងកម្លាំងសមត្ថកិច្ច បានចុះបង្រ្កាបទៅលើក្រុមជនបង្កហិង្សាខាងលើ និងបានឃាត់ខ្លួនចំនួន ១៥ នាក់ ដើម្បីបន្តចាត់ការទៅតាមនិតីវីធីច្បាប់ ៕

កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]