រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០-ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាខួប១១ឆ្នាំនៃមហាព្រឹត្តិការណ៍សោកនាដកម្ម រត់ជាន់គ្នាបណ្តាលឲ្យមនុស្ស ៣៥០នាក់បានស្លាប់បាត់បង់ជីវិតនៅលើស្ពានកោះពេជ្រ ចំថ្ងៃបុណ្យអុំទូកទី៣ ពោលគឺចំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លង១១ឆ្នាំមុននេះ។

យ៉ាងណាមិញ ជារៀងរាល់ឆ្នាំសាលារាជធានីភ្នំពេញ នៅថ្ងៃទី ២២វិច្ឆិកា បានរៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រឧទ្ទិសកុស ជូនដល់វិញ្ញាណក្ខនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា លើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដើម្បីជាការរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្រោយកើតហេតុការណ៍ដ៏រន្ធត់នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារនៃសពរបស់បុគ្គលដែលបានស្លាប់បាត់បង់ជីវិតដោយសារតែព្រឹត្តិការណ៍រត់ជាន់គ្នានេះថែមទៀតផង៕

ស្ពានកោះពេជ្រ
ស្ពានកោះពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]