តៃវ៉ាន់៖ យោងតាមគេហទំព័រ ETtoday ពាក្យសុំលែងលះរបស់គូស្វាមីភរយា Barbie Hsu និងស្វាមីអ្នកជំនួញរបស់នាង ត្រូវបានយកទៅដល់ដៃ តុលាការកំពូល ក្នុងក្រុងតៃប៉ិ ក្នុងខែវិច្ឆិកានេះហើយ។

ក្រោយ​ពី​ដំណើរ​ការ​នៃ​ការ​ផ្សះផ្សា និង​ការ​ចរចា​រួច អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បឋម​លើ​ការ​ចែកផ្លូវគ្នាតាមសម្រួល ដោយទ្រព្យសម្បត្តិសរុបមានតម្លៃ ៣១.៤ លានដុល្លារ រួមទាំងអចលនទ្រព្យរបស់មានតម្លៃ ២១.៥ លានដុល្លារ សណ្ឋាគារមានតម្លៃប្រហែល ១២.៥ លានដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនទៀត ក៏ដូចជា ការវិនិយោគផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបន្តទៀតថា អ្នកទាំងពីរបានយល់ស្របទៅនឹងការចែកទ្រព្យសម្បត្តិ ក៏ប៉ុន្តែ ពួកគេកំពុងមានវិវាតបញ្ហាជាមួយនឹងការពារ យកសិទ្ធចិញ្ចឹមកូន ដោយអ្នក​ទាំង​ពីរ​មាន​កូន​ប្រុស​ម្នាក់​និង​កូន​ស្រី​ជា​មួយ​គ្នា ដែលបច្ចុប្បន្ន​កូន​ទាំង​ពីរ​រស់នៅ​ជាមួយ​ម្តាយ​នៅ​តៃវ៉ាន់ ។

អំឡុងពេល​នៅ​ជាមួយ​គ្នា គូស្វាមី​មួយ​គូ​នេះ​មាន​ជម្លោះ​ជាច្រើន​ជុំវិញ​បញ្ហា​កូន ដោយ Barbie Hsu សុំបដិសេធ​ដាច់ងហិង្កា មិនចង់ឲ្យ ​យក​កូន​ទៅ​រស់នៅ​ជាមួយ​ម្ដាយក្មេក ខណៈ​ម្តាយក្មេងរបស់តារាស្រីរូបនេះ បញ្ចុះបញ្ចូលឲ្យកូនប្រុសរបស់អ្នកស្រីយកកូនមកចិញ្ចឹម ព្រោះតែងតែ​ចង់​ឲ្យ​ចៅ​។

ដូច្នេះហើយ ដំណើរការ​លែងលះ​របស់​ពួកគេ​ត្រូវ​អូសបន្លាយ​ដោយសារ​ជម្លោះ​ក្នុង​ការកំណត់​អនាគត​កូន​ទាំងពីរ​​។ ដោយតារាស្រីរូបនេះ ចង់​ឲ្យ​កូន​ទៅ​រស់​នៅ​ជាមួយនាង និងឲ្យស្វាមីរបស់នាង គ្រាន់​តែ​អាហារកិច្ច និង​មក​លេង​តាម​កាល​កំណត់តែប៉ុណ្ណោះ។

នៅក្នុងខែមិថុនា តួអង្គ សាន់ឆាយ បានប្រកាសជាឯកតោភាគីថា នាងកំពុងរៀបចំសម្រាប់ការលែងលះ ខណៈប្តីរបស់នាង បាន​ចែករំលែកថា លោក​មិន​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នេះ​ទេ ហើយ​កំពុង​ព្យាយាម​សង្គ្រោះ​អាពាហ៍ពិពាហ៍​មួយនេះដែរ។

គូស្នេហ៍​មួយ​គូ​នេះ​បាន​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់​ទំនង​របស់​ពួក​គេ​បន្ទាប់​ពី​មិន​អាច​ដោះស្រាយ​ជម្លោះ​បាន​រាប់​ខែ។ កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ស្វាមីរបស់តារាស្រីរូបនេះ បាន​លុប​រាល់​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ភរិយា​របស់​លោក​នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក។

ជារួមមក បើតាម ETtoday បាននិយាយថា ជីវិតគ្រួសារដ៏ច្របូកច្របល់ បណ្តាលឱ្យ Barbie Hsu មានភាពតានតឹងផ្លូវចិត្ត និងសុខភាពមិនល្អ។ រយៈ​ពេល​៤​ខែ​មក​នេះ នាង​កម្រ​បង្ហាញ​មុខ​អ្នក​សារព័ត៌មាន​ណាស់ ដោយ​បដិសេធ​មិន​ប្រាប់​ពី​ទំនាក់​ទំនង​ជាមួយ​ស្វាមី​អ្នក​ជំនួញម្តងណាឡើ់យ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]