ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន តាមដានពីរឿងរ៉ាវស្នេហា របស់ តារាស្រី Patricia និងមិត្តប្រុស លោក Note Vises ថាតើទំនាក់ទំនងរបស់អ្នកទាំងពីរ នៅតែមានភាពល្អប្រសើរឬយ៉ាងណា បន្ទាប់ពី មិនបានឃើញរូបភាពដ៏ផ្អែមល្ហែមអស់មួយរយៈ ។

ជាពិសេស គូស្នេហ៍មួយគូនេះ ថែមទាំងបានធ្វើឲ្យមហាជន កើតការសង្ស័យចំពោះ រឿងប្រេះឆានៅក្នុងទំនាក់ទំនងស្នេហា ដោយសារតែ គណនី Instagram របស់គូស្នេហ៍តារាស្រី Patricia មិនមានរូបថតគូស្នេហ៍ដ៏ផ្អែមល្ហែម ព្រមទាំងមិនបានបង្ហោះរូបភាពជាមួយគ្នា ជាច្រើនខែមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីមានពាក្យចចាមអារ៉ាមបានចេញមក តារាស្រី Patricia និងគូស្នេហ៍ ស្រាប់តែមានសកម្មភាពផ្សេងគ្នារៀងខ្លួន ដោយខាង Patricia បានបង្ហោះរូបភាព ញ៉ាំអាហារជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយកន្លែង ហើយក្រោយមក នៅក្នុង Instagram របស់គូស្នេហ៍នាង បានបង្ហោះឃ្លីបវីដេអូមួយ ដែលមើលទៅហាក់ដូចជា កំពុងញ៉ាំអាហារនៅភោជនីយដ្ឋានជាមួយគ្នា ថែមទៀត ព្រោះរូបភាពរបស់អ្នកទាំងពីរ ពិតជាមានអាហារ ដែលរៀបចំនៅលើស្លឹកចេក ដូចគ្នា ផងដែរ។ 

យ៉ាងណាមិញ អាចនិយាយបានថា នេះគឺការប្រឆាំងនឹងព័ត៌មានស្នេហាបែកបាក់គ្នា របស់អ្នកទាំងពីរ​ ដែលតាមពិតទៅ គូស្នេហ៍របស់ Patricia ក៏មិនដែលបង្ហោះរូបភាពគូ ពេលទៅស្វីតជាមួយគ្នានោះទេ ដោយគ្រាន់តែបង្ហោះតាមរយៈ Instagram Story ប៉ុណ្ណោះ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia 
Patricia 
Patricia 
Patricia 
គូស្នេហ៍ Patricia 
គូស្នេហ៍ Patricia 
រូបភាព គូស្នេហ៍ Patricia បង្ហោះ
រូបភាព Patricia បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]