រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ដឹងដែរ រឿងរ៉ាវសង្គ្រាមពាក្យសម្តីផ្ទុះពេញបណ្តាញសង្គមរវាង អាចារ្យធំ និងកំពូលតារាចម្រៀងរ៉េបលឿនដូចរន្ទះ លោក ជី ដេវីត ដែលពេលកន្លងមក អាចារ្យ ជានិច្ចកាលតែងរិះគន់នូវស្នាដៃចម្រៀងរបស់តារាចម្រៀងរូបនេះ ព្រោះតែលោកអាចារ្យថា មិនសូវឃើញជី ដេវីត បញ្ចូលស្នាដៃបែបបុរាណ​ចូលទៅក្នុងបទចម្រៀង ឬស្នាដៃរបស់លោកនោះទេ។

តែអ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ គឺ នៅប៉ុន្មានមុននេះ អាចារ្យធំ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា​ អាចារ្យធំ នគររាជ បានតាំងប្រូហ្វាល់រូបតារាចម្រៀង ជី ដេវីត ហើយថែមទាំងពោលលើកសរសេរតារាចម្រៀងរូបនេះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ អាចារ្យធំ បានសរសេរ Caption ដូច្នេះថា៖

អាចារ្យធំ

ក្រោយឃើញបែបនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានសម្តែងការត្រេកអរសាទរផងដែរ ដោយពីមុន ធ្លាប់តែឃើញអ្នកទាំងពីរ ពោលគឺអាចារ្យធំ និងតារាចម្រៀងរ៉េប ជី ដេវីត ដែលតែងផ្ទុះសង្គ្រាមពាក្យសម្តីព្រលះគ្នាមិនសំចៃមាត់ នៅលើបណ្តាញសង្គម ជាញឹកញយ។

នេះជាលើ់កទីមួយ ដែលអាចារ្យធំ បានលើកសរសើរលោក ជី ដេវីត ក្រោយពីបានឃើញអាល់ប៊ុមចម្រៀងមួយបទរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ទើបនឹងចេញ Trailer ថ្មីៗ ដែលចម្រៀងនេះមានចំណងជើងថា​ Top of the Lady ជាចម្រៀងបែបបុរាណរំលេចនូវស្នាដៃជាខ្មែរពិតៗតែម្តង៕

ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Athika ទេព បូព្រឹក្ស និងជី ដេវីត
អាចារ្យធំ
អាចារ្យធំ
អាចារ្យធំ
អាចារ្យធំ
ជី ដេវីត
ជី ដេវីត
រូបតាំងប្រូហ្វាល់របស់អាចារ្យធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]