តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសប្រិយមិត្ត ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយពេលដែលគេហទំព័រមួយឈ្មោះថា ASEAN“มอง”ไทย ឬប្រែមកជាខេមរភាសាថា អាស៊ាន "មើលទៅ" ថៃ បានបង្ហោះសារមួយឃ្លាដ៏វែងអន្លាយ រ៉ាយរ៉ាប់រឿងរ៉ាវទាក់ទងនឹងឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា រហូតផ្ទុះការជជែកដេញដោល ទាក់ទងនឹងរឿងនេះ ពាសពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ជាក់ស្តែងនៅក្នុងសាររបស់គេហទំព័រ ដែលមានទំនោរបែបថៃនិយមនោះ បានសរសររៀបរាប់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាយជាខេមរភាសា

សូមបញ្ជាក់ផងដែលថា នេះមិនមែនជាលើកទីមួយទេដែលគេហទំព័រហ្វេសប៊ុកមួយនេះ បាននិយាយពីភាពមិនពិតនៃប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ប៉ុន្តែជាញឹកញាប់គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា អាស៊ាន "មើលទៅ" ថៃ តែងតែបង្ហោះរូបភាពមួយចំនួនទាក់ទងនឹងព័ត៌មានពិតនៃវប្បធម៌ខ្មែរ ដោយជារឿយៗតែងចោទថាកម្ពុជាជាអ្នកចម្លងទៅវិញ។ គួររំលឹកផងដែលថា ល្ខោនខោលវត្តស្វាយអណ្តែត គឺជាទម្រង់សិល្ប:ល្ខោនខ្មែរដ៏ល្អឯក ដែលត្រូវបានចុះនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃ ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នាទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

ល្ខោនខោលវត្តស្វាយអណ្តែត 
ល្ខោនខោលវត្តស្វាយអណ្តែត 
ល្ខោនខោលវត្តស្វាយអណ្តែត 
ល្ខោនខោលវត្តស្វាយអណ្តែត 
ល្ខោនខោលវត្តស្វាយអណ្តែត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]