ខេត្តកំពង់ចាម៖ ពេលនេះ ជនល្មើសម្នាក់ ក្នុងចំណោម៦ ដែលបានរំលោភសម្លាប់ក្មេងស្រីយុវតី ជាសិស្សថ្នាក់ទី១២ ត្រូវបានកងកម្លាំងប្រជាការពារភូមិ ចាប់បានហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង២៖១៥នាទី។ ជនដៃដល់ដែលត្រូវបានចាប់ខ្លួនបាននេះ ឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។
សូមរំលឹកផងដែរថា រឿងរ៉ាវហេតុការណ៍គួរឱ្យសង្វែគ ដែលយុវតីមួយរូបជាសិស្សថ្នាក់ទី១២ មានឈ្មោះថា ឌី អេងជូ បានជួបគ្រោះអកុសល ពេលដែលចេញពីរៀនគួរដើម្បីត្រៀមប្រឡងបាក់ឌុប ដោយជនសង្ស័យយ៉ាងហោចណាស់ ៦នាក់ បានចាប់រំលោ.ភ និងស.ម្លា.ប់ រូបនាង យ៉ាងអណោចអាធម នៅស្រុកចំការលើ ខេត្តកំពង់ចាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពពីមេឃុំចំការអណ្តូង លោក អ៊ិត និត្យ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចកំពុងបន្តតាមចាប់ជនសង្ស័យ ខណៈជនរងគ្រោះមានឈ្មោះ ឌីម អេងជូ កើតឆ្នាំ ២០០៥ ជាសិស្សថ្នាក់ទី ១២ គឺត្រូវបានក្រុមជនល្មើសចាប់រំលោ.ភសម្លា.ប់នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកមេឃុំបានបន្តថា ជាមួយគ្នានោះផងដែរ រដ្ឋបាលឃុំថ្មីៗនេះបាននាំនូវសំបុត្រមរណភាព និងថវិកាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើចំនួន ២០០.០០០ រៀលដល់ក្រុមគ្រួសារស.ព។
ទន្ទឹមនោះដែរ បើតាមគណនីហ្វេសប៊ុក Jêê Lîñâ បានសរសេរឱ្យដឹងថា ៖ Rip ចូលរួមរំលែកទុក្ខផងឯង So Phanny គ្រាន់តែឯងឆាតរូបអោយគ្នាមើលហើយ គ្នាមើលហើយឡើងស្លុតចិត្តណាស់ ចង់យំតាមឯងហើយស៊ូៗណាមិនមែនជាប់សាច់ញាតិអីទេ តែជាប្អូនរបស់មិត្តភ័ក ហើយក៏ជាក្មួយរបស់អ្នកគ្រូលោកគ្រូដែលបានបង្រៀនញុំកាលនៅរៀន ហើយប្អូនស្រីដែស្លាប់ទៅនេះគឺជាមនុស្សដែលធ្លាប់បង្រៀនភាសាថៃអោយញុំចេះយាយ បើតាមចរិកប្អូនវិញ ស្លូតបូតណាស់ ចេះយកអាសារចេះគោរពចាស់ទុំ ហើយស្ដាប់ដំបូលមានបងប្អូនទាំអស់ និយាយរួមទៅគាត់ជាមនុស្សល្អ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]