កូរ៉េខាងត្បូង៖ ទោះជាតារាសម្តែងស្រី Song Hye Kyo បានឈានចូលវ័យកាន់តែជ្រេក៏ដោយ តែរូបសម្រស់ និងការតែងខ្លួនដែលពោរពេញដោយភាពលេចធ្លោរបស់តារាស្រីរូបនេះ ហាក់មិនចាញ់ក្មេងៗស្រករក្រោយឡើយ និងជាទីពេញនិយមក្នុងក្រសែភ្នែកអ្នកទស្សនាជានិច្ច។
ហេតុដូច្នេះ វាគ្មានអ្វីដែលចម្លែក ដែលតារាស្រីរូបនេះ នៅតែកាន់កាប់ ការថតផ្សាយពាណិជ្ជាកម្ម តូចធំ មិនថាក្រៅស្រុក ក៏ក្នុងស្រុកក្តី ជាពិសេសទៀតផងនោះ អ្នកមេម៉ាយរូបនេះ នៅតែមានទីផ្សារ ក្នុងការសម្តែងផ្សាយភាគយន្ត ដើរតួជាតួឯកស្រី ស្ថិតនៅក្នុងអាយុច្រើនបែបនេះក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តួអង្គស្រី ហ៊ាន់ ជីអ៊ុន ត្រូវបានឈានចូលវ័យ ៤០ឆ្នាំក្នុងថ្ងៃនេះ ដែលបានធ្វើឲ្យមហាជន នឹកស្មានដល់ ថាមួយថ្ងៃ ទៅថ្ងៃវ័យរបស់តារាស្រីរូបនេះ កាន់តែទៅមុខ ព្រោះតែ មិនចេះតិចឆ្នាំនោះទេ ដែលរូបនាង បានប្រឡូកក្នុងវិស័យសម្តែងមួយនេះជាច្រើនមកហើយ។
ទោះជាយ៉ាងណា បើនិយាយពីសម្រស់វិញ គឺថា Song Hye Kyo នៅតែមានភាពទាក់ទាញជាខ្លាំង ដែលរក្សាសម្រស់ នៅតែក្មេងជាងវ័យ ទោះរូបនាងមានវ័យហួសឆ្ញាយក៏ដោយ តែការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបទាន់សម័យ នៅតែសមសួន មើលចូលភ្នែករបស់មហាជន ដែលយើងបានឃើញជារឿយៗ មិនថាថតស្ប៉ត ឬក៏សម្តែងក្នុងរឿងភាគ តែរូបនាង តែមានភាពស្រស់ស្អាត និងប្រជាប្រិយមិនធ្លាក់ចុះ ដូចទៅនឹងសម្រស់របស់នាងដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]