តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានឃើញនៅរូបថតមួយសន្លឹករបស់កំពូលតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ខេមរ:សិរីមន្ត ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានលើកដៃកាច់ស្ទាយ៍រោយអំបិល តាមស្ទីលរបស់មហាសេដ្ឋី និងជាម្ចាស់ភោជនីយដ្ឋានល្បីឈ្មោះ Nusr-Et Steakhouse នៅតំបន់ Knightsbridge ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រហូតធ្វើឲ្យមហាជនដែលជាហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង។ 

ជាក់ស្តែងនៅក្នុងរូបថតមួយសន្លឹកនោះ លោក ខេមរ:សិរីមន្ត បានបង្ហាញស្ទាយ៍រោយអំបិល តាមមហាសេដ្ឋីលោក salt bae ដ៏ល្បីនិងជាប់ឈ្មោះថាជាបិតាស្តេចរោយអំបិលលើលោក ដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ៦០លានដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា រូបថតកាច់ស្ទាយ៍រោយអំបិលដ៏សង្ហារបស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានទទួលការគាំទ្រខ្លាំង ដោយមានអ្នកចុចពេញចិត្ត និងlike រហូតដល់ទៅ១មុឺននាក់ឯណោះ៕

ចង់ឃើញថាតើ លោកខេមរ:សិរីមន្ត ស្រស់សង្ហាយ៉ាងណានៅក្នុងស្ទាយ៍រោយអំបិលនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត
លោក ខេមរ:សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត