ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ ទម្លាប់រស់នៅរបស់ប្រជាជនមានភាពបត់បែន និងជម្រើសច្រើនជាងមុន។ គ្រួសារភាគច្រើនចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនក្នុងការបោកសម្អាតសម្លៀកបំពាក់ ព្រោះវាជួយសម្រាលភាពនឿយហត់បានច្រើន ជាជាងការបោកគក់ដោយដៃ មួយវិញទៀតការប្រើប្រាស់ម៉ាស៊ីនបោកខោអាវ ជួយឱ្យចំណេញពេលវេលាបានច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការប្រើម៉ាស៊ីនបោកសម្លៀកបំពាក់នេះ អ្នកគួរថែទាំ និងប្រើប្រាស់ម៉ាស៊ីនឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពម៉ាស៊ីនឱ្យបានយូរ និងមិនងាយឆាប់ខូច។ ខាងក្រោមនេះជាចំណុចទាំង៧ ដែលអ្នកគួរចៀសវាង៖
១. ប្រើសាប៊ូមិនត្រូវតាមការកំណត់នៃម៉ាស៊ីន៖ ការប្រើប្រាស់សាប៊ូបោកខោអាវច្រើនពេក គឺមិនល្អសម្រាប់ម៉ាស៊ីនរបស់អ្នកឡើយ ព្រោះយូរៗទៅសាប៊ូដែលលើសនឹងស៊ីកាត់ស្រទាប់ការពារចេញពីអាងបោកគក់ និងសមាសធាតុខាងក្នុងនានានៃម៉ាស៊ីន។
២. ដាក់សម្លៀកបំពាក់លើសចំនួនកំណត់ ឬមិនត្រឹមត្រូវ៖ ត្រូវដឹងពីគីឡូកំណត់នៃម៉ាស៊ីន សម្រាប់ការដាក់បោកខោអាវរបស់អ្នក។ ជាទូទៅម៉ាស៊ីនមានចាប់ពី ៥គីឡូ ទៅ១២គីឡូក្រាម ប្រសិនបើដាក់លើសកំណត់សម្លៀកបំពាក់នឹងបោកគក់មិនស្អាត ហើយអាចធ្វើឱ្យម៉ាស៊ីនគាំង ឬខូចទៀតផង។
៣. ប្រើមុខងារកំណត់ខុស៖ អានសៀវភៅណែនាំឱ្យបានច្បាស់ និងយល់ដឹងពីមុខងារកំណត់របស់ម៉ាស៊ីនឱ្យបានត្រឹមត្រូវ។
៤. ចំហខ្សែរ៉ូតខោឬអាវចោល ដោយមិនភ្ជាប់ខ្សែរ៉ូតនោះ ពេលដាក់បោក៖ បើសិនជាអ្នកមិនរ៉ូតឱ្យជិតទេ នោះក្រណាត់អាវឬសំពត់ផ្សេងទៀតអាចជាប់ឬទាក់នឹងខ្សែរ៉ូត ដែលអាចធ្វើឱ្យដាច់រហែកសាច់ក្រណាត់ ឬអូសកាត់ផ្នែកខាងក្នុងនៃម៉ាស៊ីនបោកគក់ ដែលនាំឱ្យមានការឆ្កូត ឬខូចម៉ាស៊ីន។
៥. មិនពិនិត្យផ្ទៃខាងក្នុងហោប៉ៅ មុនដាក់បោក៖ វត្ថុលោហៈដូចជា កាក់ កូនសោ និងវីស អាចបំផ្លាញអាងខាងក្នុង និងផ្ទៃខាងក្រៅនៃម៉ាស៊ីនបោកគក់របស់អ្នក ចំណែកឯក្រដាសជូតមាត់ សាច់ប្រាក់ អាចនាំឱ្យស្ទះបំពង់បង្ហូរទឹកនៃម៉ាស៊ីន។
៦. មិនបើកចំហទ្វារម៉ាស៊ីនបោកឱ្យក្លិនចេញ ក្រោយប្រើម៉ាស៊ីនបោកហើយ៖ ជៀសវាងទុកចោលខោអាវបោករួច ក្នុងម៉ាស៊ីនយូរ។
៧. មិនសូវសម្អាតផ្នែកខាងក្នុងម៉ាស៊ីន៖ សម្លៀកបំពាក់ដែលដាក់បោក តែងតែមានធូលីដីនិងក្អែលច្រើនស្រាប់ ដូច្នេះបើមិនសូវឧស្សាហ៍សម្អាតខាងក្នុងម៉ាស៊ីននោះទេ ម៉ាស៊ីននឹងកើតមានក្លិនមិនល្អនិងកខ្វក់ ធ្វើឱ្យចេញស្រទាប់ស្អិតនិងបាក់តេរី។
យ៉ាងណាមិញ ដើម្បីបោកសម្លៀកបំពាក់ឱ្យបានស្អាតល្អនិងមានក្លិនក្រអូប លោកអ្នកគួរជ្រើសរើសប្រភេទសាប៊ូដែលមានគុណភាពប្រកបដោយទំនុកចិត្ត។ ជាក់ស្ដែងប្រសិនបើលោកអ្នកកំពុងតែចង់ផ្លាស់ប្ដូរ ឬស្វែងរកប្រភេទសាប៊ូទឹកបោកសម្លៀកបំពាក់ល្អ លោកអ្នកអាចសាកល្បងប្រើប្រាស់ជាមួយសាប៊ូ Fineline (ហ្វាញឡាញ) ដែលជាម៉ាកយីហោសាប៊ូទឹកនាំមុខនៅប្រទេសថៃ។
Fineline គឺជាផលិតផលលំដាប់ព្រីមៀម ដែលផលិតតាមស្តង់ដារអន្តរជាតិ។ សាប៊ូទឹក Fineline មានច្រើនជម្រើស ច្រើនប្រភេទ ច្រើនក្លិន សមស្របតាមតម្រូវការរបស់អតិថិជន។ នេះជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការថែទាំសម្លៀកបំពាក់ និងជាជម្រើសឆ្លាតវៃរបស់ស្ត្រីគ្រប់រូប ជាពិសេសសម្រាប់ស្ត្រីមេផ្ទះ។
Fineline គឺជាម៉ាកឈានមុខគេនៅក្នុងទីផ្សារសាប៊ូទឹកបោកសម្លៀកបំពាក់ប្រចាំប្រទេសថៃ។ សាប៊ូទឹក Fineline ប្រើប្រាស់បច្ចេកវិទ្យា FX TECH។ សូមជៀសវាងផលិតផលក្លែងក្លាយ! អ្នកគួរចំណាំថា គ្រប់ផលិតផលរបស់សាប៊ូទឹកបោកសម្លៀកបំពាក់ Fineline ត្រូវតែមានស្លាកសញ្ញា ដែលមានតួអក្សរ F I N E L I N E តែមួយគត់ប៉ុណ្ណោះ។ ក្រៅពីស្លាកសញ្ញាតួអក្សរនេះ គឺជាផលិតផលក្លែងក្លាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]